ម៉ែ

jame09
ក្បាលម៉ែទូលល្អី ដៃម៉ែយួរស្រាក់ បែកញើសកក្លាក់ ក្រោមកម្ដៅថ្ងៃ ។ 
ពីព្រឹកដល់យប់ ឈប់តែពេលឆី ប្រឹងព្រោះដើម្បី មានស៊ីដូចគេ ។ 
ធ្វើម្ដេចយើងក្រ កុំនៅទំេនរ ត្រូវចេះគ្នាន់គ្នេរ រេរិះរៀនរក ។ 
កូនត្រូវប្រឹងរៀន ណាពៅពន្លក ព្រោះកូនកើតមក ចំស្រុកសង្គ្រាម ។ 
បើចង់ស្រាលខ្លួន កូនកុំនៅស្ងៀម ទោះអុជចង្កៀង ក៏រៀនបានដែរ ។ 
កូនរៀនចេះចប់ កូនឈប់ធ្វើស្រែ កូនមានប្រាក់ខែ ចិញ្ចឹមគ្រួសារ ។ 
កូនកុំប្រព្រឹត្តិ ខុសក្រឹត្យរាជការ មានប្រាក់ប៉ុនណា ស៊ីប៉ុណ្ណឹងទៅ ។ 
កូនកុំភ្លេចញាតិ រលឹកនឹកហៅ បើនឹកកូនទៅ ចូលលេងម្ដងម្ដាល ។ 
កុំទៅញឹកញយ កុំឱ្យញាតិថា យើងមកមានការ ពឹងពររកជួយ ។ 
ម៉ែផ្ដាំប៉ប៉ោច កូននៅតែធ្លោយ បណ្ដែតបណ្ដោយ ឱ្យចិត្តវង្វេង ។

Comments