លោកនេះតំរូវអោយយើងធ្វើការផ្សងព្រេងក្នុងវាលវដ្តសង្សារដល់ធំល្វឹងល្វើយដើម្បីស្វែងរកការងារលុយកាក់ទ្រព្យសម្បត្តិនិងសុភមង្គល យកមកបំពេញនូវសេចក្តីខ្វះខាតក្នុងជីវិតរបស់យើងម្នាក់ៗ។
ការផ្សងព្រេងដែលយើងមិនដឹងថាត្រូវទៅដល់ទីណាពេលណានិងបញ្ចប់ដំណើរដល់វែងឆ្ងាយនិងគួរអោយហត់នឿយមួយនេះ តែជីវិតត្រូវតែរឹងមាំនិងមានសេចក្តីក្លាហានដើម្បីពុះពារគ្រប់ឧបសគ្គនិងបញ្ហាដែលបានកើតឡើង។ ពេលខ្លះទើបតែទទួលបានក្តីរីករាយបន្តិចក៏មានបញ្ហាកើតឡើងដោយយើងមិនទាំងបានត្រៀមខ្លួន តែយើងត្រូវតែរឹងមាំប្រឈមតទល់និងបញ្ហាដោយម្នាក់ឯងគ្មានអ្នកណាអាចជួយយើងបានឡើយ បងប្អូនមិត្តភក្តិអាចជួយយើងបានតែមួយចំនែក ឯចំណែកដែលនៅសល់គឺមានតែខ្លួនយើងតែម្នាក់ឯងដែលត្រូវដោះស្រាយដោយមិនអាចគេចវេសបាន ពេលខ្លះក៏ឯកោមានអារម្មណ៍ថាហត់នឿយតែមិនអាចឈប់បានត្រូវតែបន្តដំណើរទៅមុខទៀតតែម្នាក់ឯង។
ជីវិតពេលខ្លះក៏ដួល ពេលខ្លះក៏ដើរ ហើយពេលខ្លះក៏ត្រូវតែរត់នេះហើយជីវិត។


