ព្រៃកប់ខ្មោច

jame09

   កាលនៅពីក្មេងៗអោយតែអ៊ុំប្រុសនៅស្រុកដែលត្រូវជាបងម៉ែមកលេងម្តងៗអោយតែយប់ឡើងខ្ញុំចូលចិត្តអោយគាត់និយាយពីរឿងនេះរឿងនោះអោយស្តាប់ ហើយគាត់បាននិយាយរឿងខ្មោចលងមួយនៅខេត្តកំពង់ស្ពឺ។
   គាត់បាននិយាយប្រាប់តាមដំណើររឿងដូច្នេះថា នៅកំពង់ស្ពឺមានភ្នំមួយគេហៅថាភ្នំស្រង់ កាលពីដើមល្បីថាខ្មោចលងសំបើម។ កន្លែងខ្មោចលងនិងពីដើមមិនមែនជាព្រៃកប់ខ្មោចទេ ជាភូមិធម្មតា ភូមិនិងកាលវឹកកើតអាសន្នរោគ អ្នកភូមិងាប់សឹងតែគ្មានសល់ម្នាក់.....ងាប់ចោលទុកលើផ្ទះក៏មានទុកក្រោមផ្ទះក៏មាន ហើយគ្មានអ្នកណាហ៊ានចូលយកទៅកប់ទេខ្លាចឆ្លងមេរោគស្លាប់។ អ្នកដែលនៅរស់ទាំងប៉ុន្មានក៏បង្ខំចិត្តរត់ចោលភូមិ ដល់អត់មនុស្សនៅចឹងទៅភូមិនិងក៏ក្លាយជាវាលរហោស្ថាន។ កាលម៉ាហ៊ឹកស្លាប់មនុស្សនោះគ្មានអ្នកណាហ៊ានដើរទៅក្បែរភូមិនោះទេ។ ដល់ចោលយូរឆ្នាំទៅព្រៃឈើដុះពន្ធ័ភូមិនោះជិត គេក៏ហៅថាព្រៃថ្កាប នៅប្រហែល២គ.មពីភ្នំស្រង់។ ព្រៃថ្កាបក៏ក្លាយជាព្រៃដែលល្បីថាខ្មោចលងសាហាវបំផុត អ្នកដំណើរខ្លះដែលមិនដឹងហ៊ានដើរកាត់ព្រៃនោះច្បាស់ជាស្រែករកគេជួយជាមិនខានឡើយព្រោះតែខ្មោចលង។ លោកសង្ឃដែលនៅវត្តក្បែរនោះក៏ធ្លាប់ជួយយកអាសារអ្នកដែលត្រូវខ្មោចលងញឹកញាប់ណាស់ បើកាលណាឮសូរសំលេងស្រែកលោកនិមន្តចេញពីវត្តទៅរកកន្លែងស្រែកនិងហើយ ជួនកាលពេលលោកនិមន្តទៅដល់អ្នកខ្លះសន្លប់ស្រប៉ាបនិងដីក៏មាន។ ថ្ងៃមួយពេលរសៀលថ្ងៃលិចទៅហើយតាម្នាក់បរទេះគោត្រឹកៗទៅភូមិខាងលិចភ្នំ ដើម្បីរកស៊ីលក់ដូរបន្តិចបន្តួច តានិងគាត់ខំបរទេះគោតាំងពីកំពង់ត្រាំ គាត់អត់បានដឹងថានៅក្បែរភ្នំស្រង់មានខ្មោចលងទេ មុនទៅដល់ភ្នំមានក្មេងម្នាក់ សុំដោយសារទៅភ្នំស្រង់ដែល វាប្រាប់ថាផ្ទះម៉ែឪនៅភ្នំស្រង់ហើយវាចង់ទៅលេង។ បរបានបន្តិចដល់ភូមិមួយ អាក្មេងនោះវាប្រាប់តាថាដល់ភូមិវាហើយ តានិងក៏បញ្ឍប់រទេះ ហើយវាចេះតែហៅអោយចូលលេងផ្ទះ តាចេះតែប្រកែក ដល់វាហៅញឹកពេកគាត់ក៏សុខចិត្តចូល។ ឪពុកម្តាយវាក៏ចូលមករាក់ទាក់គួរសមនិយាយពីនេះពីនោះហើយតាក៏សុំទៅវិញ តែម្ចាស់ផ្ទះឃាត់អោយនៅបាយទឹកសិន ដំបូងតាមិនព្រមទេ ដល់គេឃាត់ញឹកញាប់ពេកគាត់ក៏ព្រមនៅហូបបាយ បាយនោះមិនខុសពីដីខ្សាច់ឡើយ ឯក្មេងនោះវានៅជុំវិញតុនោះ ចេះតែលួចមើលបើកភ្នែកស្ទើរខម លានអណ្តាតគួរអោយខ្លាច ដាក់តានោះ។ តាចេះតែប្លែកក្នុងចិត្តតែមិនទាន់ដឹងថាខ្មោចលងទេ លុះស៊ីបាយចេះតែខ្សោះពេកគាត់កាន់តែមិនទុកចិត្ត ដល់មើលទៅអាក្មេងវាខមដាក់គាត់តែម្តង ដល់យល់ថាមិនស្រួល តារកគេចគាត់ប្រាប់ម្ចាស់ផ្ទះថារកបត់ជើងធំ រួចហើយតាលួចឡើងជិះរទេះគោបរយ៉ាងលឿន គ្រាន់តែចេញផុតបន្តិចដើមគគីរមួយរលំបាក់ពីមុខរទេះគាត់តែម្តង ឃើញដូច្នេះភ្នែកគាត់ឡើងលើថ្ងាស់ភ័យឡើងលោះព្រលឹង នៅជុំវិញគាត់ឃើញសុទ្ធតែខ្មោច បើកភ្នែកធំៗលានអណ្តាតដាក់គាត់រំសាយសក់ផង តាភ័យពេកខំស្រែកអស់ម៉ាទំហឹងហើយក៏សន្លប់បាត់ទៅ។ សំលេងស្រែករបស់គាត់ក៏ឮទៅដល់លោកនៅឯវត្ត ព្រះគ្រូសង្ឃរាជ ក៏ប្រាប់លោកនេនៗថា ច្បាស់ជាមានខ្មោចលងអ្នកណាទៀតហើយ លោកក៏និមន្តទៅដល់កន្លែងស្រែកស្រាប់តែឃើញរទេះនៅលើចុងឈើ និងឃើញក្មេងស្រីម្នាក់កំពុងបីតានៅក្នុងដៃ។
   មកដល់ត្រង់នេះអ្នកសរសេរសុំស្លេះត្រឹមនេះសិន

Comments