នៅក្នុងអង្គភាព ០០9 ទើបតែប្តូរមេបញ្ជារការថ្មី គាត់ជាមនុស្សកាចនឹងតឹងតែងណាស់។ រាល់ព្រឹកគាត់តែងតែមកបញ្ជារកូនចៅរបស់គាត់ឲសំរាកប្រុងជានិច្ច បើអ្នកណាខុស គាត់និងដាក់ពិន័យឲរត់ជុំវិញបន្ទាយ ១០០ជុំ។ ថ្ងៃនេះក៏ដូចជាសព្វដងដែរ ពេលគាត់ស្រែកសំរាក កូនទាហ៊ានទាំងអស់ឈានជើងស្តាំទៅមុខគ្រប់ៗគ្នា លើកលែងតែកូនទាហ៊ានម្នាក់ដែលទើបនិងចូលថ្មី គេឈានជើងឆ្វេងទៅមុខ ដូច្នេះជើងរបស់គេនិងជើងកូនទាហ៊ានដែលឈរក្បែរនោះគឺនៅទន្ទឹមនឹងគ្នា។ ពេលនោះមេបញ្ជាការក៏ស្ទុះមកពីចំងាយដោយស្រែកខ្លាំងៗថា "ចុះអាប្រកាច់ណាឈានជើងម្តងទាំងពីរ មកមុខអញ្ចឹង?"


