ហេតុអ្វីមានវត្តមួយនៅលើភ្នំកណ្តាលរាជធានីភ្នំពេញ?

jame09

   នៅចំកណ្តាលទីក្រុងភ្នំពេញមានទីទួល១នៅជិតមាត់ទន្លេចតុមុខហើយមានវត្តមួយនៅលើដីទួលនោះដែលគេអោយឈ្មោះថាវត្តភ្នំ។

   ឆ្លងកាត់រាជកាជាច្រើនសម័យវត្តភ្នំត្រូវបានជួសជុលកែលំអរធ្វើជារមណីដ្ឋានសំរាប់ភ្ញៀវជាតិនិងអន្តរជាតិមកលំហែរកាយ។វត្តភ្នំជាបេះដូងនៃទីក្រុងភ្នំពេញ ប្រសិនភ្ញៀវទេសចរណ៌អន្តរជាតិបានមកដើរលេងកំសាន្តនៅទីក្រុងភ្នំពេញហើយមិនបានទៅកំសាន្តនៅរមណីដ្ឋានវត្តភ្នំចាត់ទុកថាដូចមិនបានស្គាល់ទីក្រុងភ្នំពេញដែល។ឈ្មោះរាជធានីភ្នំពេញត្រូវបានយកឈ្មោះតាមយាយពេញដែលគាត់ជាម្ចាស់ទឹកដីដែលបានមកតាំងទីលំនៅ នៅលើទីទួលលើវត្តភ្នំនោះមុនគេ។

   ការកសាងវត្តនៅលើដីទីទួលនៅក្បែរលំនៅឋានយាយពេញគឺដើម្បីថែរក្សាបដិមារព្រះពុទ្ធរូបដែលយាយពេញបានរកឃើញនៅក្នុងគល់ឈើដែលរសាត់អណ្តែតតាមខ្សែរទឹកមកឈប់សំចតត្រង់មាត់ទន្លេរចតុមុខនេះឯង។

Comments