នាមថាម្តាយគឺសំដៅលើស្រ្តីម្នាក់លះបង់សាច់ឈាមនិងពេលវេលាខ្លួនឯងដើម្បីជាម្លប់មើលថែរក្សាអប់រំទូន្មានកូនប្រុសស្រីអោយដើរលើគន្លងផ្លូវធម៌ខិតខំសិក្សាររៀនសូត្រយកចំណេះវិជ្ជាមករំដោះខ្លួនឯងចេញពីភាពល្ងង់ខ្លៅនិងជួយដល់សង្គមជាតិ។
ម្តាយគ្រប់រូបតែងតែស្រឡាញ់ថ្នាក់ថ្នមបារម្មណ៍ពីកូនប្រុសស្រីស្មើរនិងកែវភ្នែក ខំមើលថែរក្សាតាំងពីចាកចេញពីផ្ទៃដោយមិនខ្លាចភាពហត់នឿយគ្រប់យ៉ាងលះបង់ទាំងវេលាផ្ទាល់ខ្លួនដែលធ្លាប់តែសប្បាយរីករាយ។ ដល់ពេលកូនធំពេញវ័យក៏ត្រូវបង្ហាត់បង្រៀនអប់រំទូន្មានដោយខ្លួនឯងផ្ទាល់ផងបញ្ជូនទៅសិក្សារនៅសាលារកគ្រូបារអាចារ្យផ្តល់ចំណេះវិជ្ជាអោយកាន់តែប្រពៃថែមទៀតដោយសង្ឃឹមថាពេលកូនធំទៅនិងយកចំណេះវិជ្ជាដែលខ្លួនមានរកបានការងារល្អមានតួនាទីបុណ្យសក្តិយសរឺអាចក្លាយមន្ត្រីរាជការបំរើដល់សង្គមវិញ។ដល់គ្រប់វ័យមានគូស្រកររៀងៗខ្លួនក៏នៅតែបារម្ភពីសុខទុក្ខកូនៗខ្លាចកូនមានជីវភាពខ្វះខាតខ្លាចកូនលំបាកហត់នឿយពីការងារ ខ្លាចកូនខ្សត់ទ្រព្យមិនមានញាត្តិមិត្តរាប់រកខិតខំសន្សំទ្រព្យធនទុកផ្តល់អោយកូនគ្រប់ៗគ្នាដោយមិនបានគិតពីខ្លួនឯង។
នេះហើយស្រ្តីម្នាក់ដែលមាននាមឈ្មោះថាម្តាយដែលជាម្លប់ដល់កូនគ្រប់ៗគ្នាដោយមិនខ្លាចភាពហត់នឿយ។.


