មនុស្សដែលមានគោលដៅច្បាស់លាស់ ទោះបីជាគេស្ថិតនៅលើផ្លូវគ្រលីកគ្រលុកយ៉ាងណាក៏ដោយ ក៏នៅតែអាចដើរទៅមុខរួច ព្រោះគេដឹងពីគោលដៅដែលគេត្រូវទៅ។
មនុស្សដែលគ្មានគោលដៅ ទោះបីជាគេស្ថិតនៅលើផ្លូវ ដែលរលោងយ៉ាងណាក៏ដោយក៏គេនៅតែមិនអាចទៅមុខរួច ព្រោះគេមិនដឹងគោលដៅដែលត្រូវទៅ។ យើងមិនអាចចាប់ផ្តើមផែនការអ្វីមួយដោយពុំមានគោលដៅនោះបានឡើយ។ របកគំហើញដ៏អស្ចារ្យជាច្រើន នៅក្នុងប្រវត្តិសាស្ត្រមនុស្សគឺថា "អ្នកនិងក្លាយទៅជាអ្វីមួយ ដែលអ្នកគិតអំពីវាពេលវេលា"។ កត្តាពីរដែលកាន់តែប្រសើរនោះ គឺថាកំនត់នូវអ្វីដែលកើតឡើងចំពោះអ្នកនៅក្នុងជីវិត គឺត្រូវកំណត់នូវអ្វីដែលអ្នកគិតប៉ង និងវិធីសាស្រ្តដែលអ្នកគិតប៉ងគ្រប់ពេល។ មនុស្សដែលទទួលបាននៅជោគជ័យ តែងតែគិតអំពី គោលដៅរបស់ពួកគេគ្រប់ពេល។ ដូចនេះលទ្ធផលញ៉ាំងឲពួកគេផ្លាស់ប្តូរទៅកាន់គោលដៅរបស់ពួកគេជាបន្តបន្ទាប់ ហើយគោលដៅរបស់ពួកគេក៏បំលាស់ទីឆ្ពោះមករកគេ។ អ្វីក៏ដោយដែលអ្នកគិតគ្រប់ពេល គឺការរីកចំរើននិងវិវឌ្ឍន៍ភាពនៅក្នុងជីវិតរបស់អ្នក។
ប្រសិនបើអ្នកតែងតែគិតអំពី និយាយអំពី និងនឹកឃើញដល់គោលដៅរបស់អ្នក អ្នកកាន់តែមានទំនោរទៅរកជោគជ័យជាងមនុស្សធម្មតា ដែលមិនបានខ្វល់ ដែលមនុស្សទូទៅតែងតែគិត និងនិយាយអំពីទុក្ខកង្វល់របស់ពួកគេ និងបញ្ហាគ្រប់ពេល។.


