
ខៀវខ្ចីត្រអាល ដូចគេក្រាលព្រំ ព្រែវែងខេត្តធំ ជំរំជង្រុកស្រូវ ។
ខ្ញុំឈរលើភ្លឺ ឮចាបដង្កូវ វាយំស្រែកហៅ ហៅរកគូវា ។
ជំនោរត្រជាក់ ធ្លាក់ខ្យល់រងា ហៅគូសន្ទនា ក្រោមកម្ដៅថ្ងៃ ។
ចាបអង្វរព្រាន កុំឃ្លានចង់ឆី ខ្ញុំគ្មានរសអ្វី គួរឆ្ងាញ់ពិសារ ។
បើចាបនៅរស់ នោះជួយការពារ សត្វល្អិតនានា មិនឲ្យស៊ីស្រូវ ។



The rice crop looks very beautiful