ហេតុអ្វីសេរីមានសោរច្រើនម្ល៉េះ Why Serey has a lot of keys

jame09

បណ្តាញសង្គមសេរី បានបង្កើតគណនីមួយឲ្យអ្នកប្រើប្រាស់ដែលក្នុងនោះគឺមានសោរសម្ងាត់ចំនួន០៤ Owner Key, Active Key, Posting Key, Memo key។

ចូររំលឹកឡើងវិញថា សោរសម្ងាត់ក្នុងបណ្តាញសង្គមសេរីគឺជា Private Key មិនមែនជា Password នោះទេ។ ចង់ដឹងថា Private Key និង Password ខុសគ្នាដូចម្តេច អាចអាន[អត្ថបទនេះ](https://serey.io/private/@cryptopreneur/the-different-between-private-key-and-password)។ ដើម្បីងាយស្រួលយល់ថា ហេតុអ្វីសេរីចាំបាច់បង្កើតសោរច្រើនម្ល៉េះ ចូរប្រៀបធៀបថា យើងមានផ្ទះមួយដែលមានបន្ទប់មួយចំនួនដូចជា បន្ទប់ទទួលភ្ញៀវ បន្ទប់ទុកហឹបមាស បន្ទប់គេង ជាដើម ហើយបន្ទប់និមួយៗមានសោរខុសៗគ្នា។ ថ្ងៃមួយមានភ្ញៀវម្នាក់មកលេងផ្ទះយើង (ភ្ញៀវនោះអាចជា Hacker អ្នកវាយប្រហារនៅលើអ៊ីនធឺណែត) ប្រសិនបើផ្ទះរបស់យើងមានបន្ទប់តែមួយគត់ ហើយយើងទទួលភ្ញៀវក៏នៅបន្ទប់នោះ គេងក៏នៅបន្ទប់នោះ ហឹបមាសក៏នៅបន្ទប់នោះ បើដូច្នេះ នៅពេលដែលភ្ញៀវម្នាក់បានចូលមកដល់ផ្ទះរបស់យើង គេនឹងឃើញអ្វីៗសព្វគ្រប់បែបយ៉ាងរបស់យើង ដូចជាហឹបលុយរបស់យើងនៅកន្លែងណា គ្រែអ្វីដែលយើងគេងជាមួយដៃគូរបស់យើង នោះមានន័យថាភ្ញៀវនោះអាចចូលមកអង្គុយលេងផ្ទះយើងហើយ ដឹងថាហឹបលុយយើងនៅទីណា ព្រមទាំងដឹងពីសភាពគ្រែគេងរបស់យើងទៀត។ ចាត់ទុកថា ឥឡូវនេះយើងបានធ្វើឲ្យផ្ទះរបស់យើងមានច្រើនបន្ទប់ខុសៗគ្នា ពេលភ្ញៀវមកលេងផ្ទះយើងគឺយើងចាក់សោរឲ្យអង្គុយនៅបន្ទប់ទទួលភ្ញៀវ នោះគឺជាសោរ Posting Key ដែលយើងប្រើប្រាស់សម្រាប់ចាក់ចូលក្នងគណនីរបស់យើង ដើម្បីនិពន្ធអត្ថបទទុកឲ្យគេអាន។ ចំណែកហឹបមាសរបស់យើងគឺទុកនៅក្នុងបន្ទប់មួយ ដែលយើងប្រើសោរ Active Key នោះមានន័យថា ប្រសិនបើយើងមិនត្រូវការចាយលុយទេ យើងមិនចាំបាច់យកសោរនោះ ទៅចាក់បើកបន្ទប់ដែលទុកលុយនោះទេ លុះត្រាតែយើងចង់ផ្ទេរលុយឲ្យនរណាគេ ឬ ទិញដូរផ្សេងៗទើបយើងប្រើ Active Key។ ចំនែកបន្ទប់គេង ដែលយើងគេងជាមួយដៃគូ ឬ អ្នកដែលមិនទាន់មានដៃគូ ហៅមិត្តភក្តិមកគេងលេង គឺយើងប្រើ Memo Key។ ធម្មតាបន្ទប់គេងឯកជនរបស់យើង យើងមិនអនុញ្ញាតិឲ្យមនុស្សសាមញ្ញចូលទៅទេ លុះត្រាតែជាមនុស្សដែលយើងជឿទុកចិត្ត ដូចជាប្តីប្រពន្ធ ឬ មិត្តជិតស្និត Memo Key គឺប្រើប្រាស់ពេលយើងនិយាយគ្នា ជាមួយនរណាគេម្នាក់ ហើយយើងចង់ឲ្យសារនោះ អ្នកដទៃអានលែងយល់ លុះត្រាតែមាន Memo Key ទើបអាចអានសារនោះយល់បាន ដែលយើងអាចប្រើប្រាស់នៅពេលផ្ញើសារឲ្យគ្នា ឬ នៅក្នុងPrivate Chat ដែលប្រៀបដូចជាបន្ទប់គេងដែលយើងមិនចង់ឲ្យនរណាម្នាក់ចូលទៅ។ ចំណែកសោរធំចុងក្រោយ Owner key គឺជាមេសោរធំជាងគេ ដែលអាចធ្វើអ្វីៗបានគ្រប់បែបយ៉ាង ហើយថែមទាំងអាចធ្វើការផ្លាស់ប្តូរសោរដទៃបានថែមទៀតផង។ ទោះជាសោរមួយសំខាន់ជាងសោរមួយទៀត ហើយមានតួនាទីខុសៗគ្នាក៏ដោយ តែឲ្យតែយើងហៅថា សោរសម្ងាត់ គឺសុទ្ធតែមានសារសំខាន់ដែលមិនគួរឲ្យនរណាគេដឹងទាំងអស់។ រៀបរៀងដោយ @Cryptopreneur

Comments

sohel5454
This post about Serey.io is very important Thank you brother for sharing important things with us