កាលពី៤~៥ខែមុនខ្ញុំបានទៅលេងនៅភ្នំគិរីរម្យពេលដែលរថយន្តបើកមកដល់ជើងភ្នំធ្វើអោយខ្ញុំនឹកឃើញដល់រឿងមួយដែលបានកើតឡើងកាលពីសម័យប៉ុលពតនៅលើភ្នំនេះ។
កាលពីជំនាន់ប៉ុលពតបានជំលៀសគ្រួសារមួយអោយមករស់នៅជាប់និងជើងភ្នំគិរីរម្យដែលមានជីដូនចាស់ជរានិងចៅស្រី៣នាក់។ថ្ងៃមួយពួកទាហ៊ានអាវខ្មៅ៣នាក់ដែលមានឈ្មោះនាយក្លាំដែលគេដឹងថាមានចិត្តកំណាចឃោរឃៅជាមេកងបានទៅចាប់ចងនារីបងគេជាចៅជីដូនចាស់ជរាឈ្មោះសត្យាដោយចោទថាបានលាក់ទុករូបចំលាក់អប្សរាជាប់ទោសពីបទក្បត់ប្រឆាំងនិងអង្គការត្រូវមានទោសដល់ស្លាប់។ ពេលដែលបណ្តើរសត្យាដល់កន្លែងពិឃាតដោយពួកវាមានគំនិតមិនល្អលើរាងកាយនាងពួកវាបានអោយស្រាតខោអាវបំរុងចាប់រំលោភតែដោយសារតែនាងមិនព្រមក៏មានការរើបំរាស់ពេលដែលកំពុងប្រតាយប្រតប់គ្នាស្រាប់តែលាន់ឮសំលេងគ្រាប់កាំភ្លើងផ្ទុះឡើងទំលុះក្បាលនាយក្លាំស្លាប់មុនគេ បន្ទាប់គ្នាវា២នាក់ទៀតក៏ត្រូគ្រាប់កាំភ្លើងស្លាប់ទាំងអស់ស្រាប់តែលេចមុខប្រធានឈ្លបសយដែលលួចស្រឡាញ់សត្យានិងប្អូនៗនាង២នាក់ទៀតចេញមក គឺពួកគេមករំដោះសត្យា។ ក្រោយពីប្អូនៗរើសខោអាវស្លៀកពាក់អោយនាងរួចហើយពួកគេទាំងបួននាក់ក៏នាំគ្នាគេចខ្លួចចូលក្នុងព្រៃស្រោងពោរពេញដោយដើមស្រល់ដុះកកកុញដូចម្រាមដៃ មិត្តសយចេះតែនាំនារីទាំង៣រត់មិនឈប់ឈររហូតមកដល់មាត់ជ្រោះមួយដែលមានស្ពានយោងចងបន្តោងពីម្ខាងទៅម្ខាង។ ស្រាប់តែឮសូរសំលេងកាំភ្លើងផ្លោង សយក៏លាន់មាត់ថាប្រហែលជាកាំភ្លើងរណសិរ្យរំដោះណាមួយហើយ ព្រោះសភាពការណ៌ប៉ុន្មានថ្ងៃនេះមិនស្រួល ពេលនោះនារីជាប្អូននាងសត្យាក៏ឧទានឡើងថា ព្រះអើយ សូមអោយអ្នកមានបុណ្យណាមកជួយរំដោះអោយទាន់ពេលភ្លាមមក។ ស្រាប់តែមានទាហ៊ានអាវខ្មៅបាញ់រះសំដៅមកពួកគេ មិត្តសយក៏ស្រែកអោយនារីទាំង៣រត់ឆ្លងស្ពាននោះអោយលឿន ដោយរូបគេដកកាំភ្លើងបាញ់តដៃជាមួយពួកវាផង រត់ទៅមុខផង ដោយពួកវាមានគ្នាច្រើនបាញ់ស្រោចមកក៏ធ្វើអោយមិត្តសយត្រូវគ្រាប់ចំទ្រូងធ្លាក់ចូលទៅក្នុងជ្រោះស្លាប់ទៅ ពួកវាក៏បាញ់បេផ្តាច់ស្ពានបងប្អូនស្រីទាំង៣ក៏ធ្លាក់រមៀលចុះទៅដល់ទួលមួយហើយក៏សន្លប់ទាំងអស់គ្នា ពេលពួកអាវខ្មៅទៅទាន់ក៏បញ្ជាអោយបាញ់សំលាប់បងប្អូនស្រីទាំង៣ហើយកាត់ក្បាលចងព្យួរនិងឫសជ្រៃស្រក់ឈាមពេញទួល។ ដោយមានរឿងរ៉ាវកើតទៅដីទួលនោះហើយទើបអ្នកស្រុកនៅភ្នំគិរីរម្យនាំគ្នាហៅត្រង់ដីទួលនោះថាទួលក្បាល៣ៗតាំងពីពេលនោះមក។ នៅក្នុងរបបប៉ុលពតពួកវាពិតជាសាហាវព្រៃផ្សៃកាប់សំលាប់ប្រជាជនស្លូតត្រង់ដោយគ្មានក្តីអាណិតអាសូរដោយពួកវាចោទថាជាជនក្បត់ប្រឆាំងនិងអង្គការ។ តែឥឡូវប្រទេសជាតិយើងបានរួចផុតពីសង្រ្គាមហើយក្រោមការដឹកនាំយកចិត្តទុកដាក់ពីរាជការប្រទេសជាតិបានរីកចំរើនស្ទើរគ្រប់វិស័យបន្តិចម្តងៗនិងរស់នៅប្រកបដោយសន្តិភាពពេញលេញ។
ភ្លេចប្រាប់អ្នកទាំងអស់គ្នាដែលកំពុងអានអត្តបទខ្ញុំ រឿងរ៉ាវទួលក្បាល៣គឺជាសាច់រឿងក្នុងប្រលោមលោកមួយដែលខ្ញុំធ្លាប់បានអានកាលពី៨~៩ឆ្នាំមុនតែប៉ុណ្ណោះ នៅពេលដែលខ្ញុំបើកឡានមកដល់ភ្នំគិរីរម្យធ្វើអោយខ្ញុំនឹកឃើញដល់សាច់រឿងត្រង់ទួលក្បាល៣នេះ។ សូមអរគុណដែលបានតាមដានអានតាំងពីដើមរហូតដល់ចប់ដោយបរិបូរណ៌។.


