ខ្សែការពាររបស់ក្លឹប Everton កីឡាករ Jarrad Branthwaite បានទៅចូលរួមជាមួយក្រុម PSV Eindhoven ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាល។
កីឡាករវ័យ ២០ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Everton បន្ទាប់ពីចាកចេញពីក្រុមកម្រិតទី២ ក្លឹប Carlisle ដែលមានទីតាំងនៅស្រុកកំណើតរបស់ខ្លួនកាលពីឆ្នាំ ២០២០។
កីឡាករ Jarrad Branthwaite បានបង្ហាញខ្លួនឲ្យក្រុម Everton ចំនួន១៣ប្រកួតនៅឈុតធំ ដោយទាត់បញ្ចូលទី១គ្រាប់។ កាលពីខែធ្នូកន្លងមករូបគេបានបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥។
ក្រុម PSV បានបញ្ចប់រដូវកាលនៅលេខរៀងទី២ ឈរខាងក្រោយក្លឹប Ajax នៅក្នុងលីគកំពូលហូឡង់នារដូវកាលមុន ដែលអាចឲ្យក្លឹបមួយនេះមានឈ្មោះក្នុងការលេងក្នុងក្របខណ្ឌ Champions League។
ក្រុម PSV ត្រូវបានដឹកនាំក្រុមដោយអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United និងជាអតីតខ្សែប្រយុទ្ឋរបស់ជម្រើសហូឡង់គឺកីឡាករ Ruud van Nistelrooy ដែលបានចូលកាន់កាប់តំណែងតាំងពីខែមិនារហូតមកដល់បច្ចុប្បន្ន។
វាគីជាលើកទី២ហើយ ដែលក្លឹបបានដាក់រូបគេឲ្យក្លឹបដទៃខ្ចីជើង ចាប់តាំងពីមកចូលរួមក្រុមមួយនេះ។
ប្រែសម្រួលដោយ៖ Larva SK

