- ការធ្វើលំហាត់ប្រាណ ចូរចំណាយពេលពី ១៥-៣០នាទី ក្នុងការដើរជារៀងរាល់ថ្ងៃ ឬអ្នកអាចជំនួសវាដោយការរាំ ការពត់រូបរាងកាយ និងអាចហាត់យូហ្គាជាដើម។
- ការបរិភោគអាហារសុខភាព មនុស្សមួយចំនួនពេលដែលមានវិបត្តិផ្លូវចិត្ត ពួកគេមិនចង់បរិភោគអាហារណាមួយឡើយ ប៉ុន្តែអ្នកខ្លះញុាំច្រើនលើសពីបរិមាណទៅវិញ។
- កុំរស់នៅគិតតែពីបញ្ហា វានឹងប្រសើរ ក្នុងការនិយាយបញ្ហារបស់អ្នកទៅប្រាប់មិត្តដែលខ្វល់ខ្វាយពីអ្នក
- បង្ហាញពីភាពជាខ្លួនឯង នៅពេលដែលអ្នកមានបញ្ហាវិបត្តិផ្លូវចិត្ត គំនិតច្នៃប្រឌិត និងអារម្មណ៍សប្បាយរីករាយរបស់អ្នកហាក់បីដូចជាត្រូវបានឃាំងទុក។ ប៉ុន្តែមានវិធីមួយចំនួនអាចធ្វើឲ្យគំនិតច្នៃប្រឌិតរបស់អ្នកត្រឡប់មកវិញ ដូចជា ការផាត់ពណ៍ ការគូរគំនូរ ការដេរសម្លៀកបំពាក់ ឬការធ្វើនំ សរសេរអត្ថបទ ការរាំ ឬតាក់តែងនិពន្ធភ្លេងជាដើម ការផ្ញើរសារលេងជាមួយមិត្តភក្តិ ឬលេងជាមួយសត្វចិញ្ចឹមក្ដី។
- កំណត់ចំណាំពីការល្អ បញ្ហាសម្ពាធផ្លូវចិត្តអាចប៉ះពាល់ទៅដល់ទស្សនះនៃការយល់ឃើញរបស់អ្នកទៅលើវត្ថុផ្សេងៗបាន។
Comments
vuth
great!

