បច្ចុប្បន្ននេះ មានវិធីសាស្រ្តជាច្រើនដែលអាចនាំឲ្យសិស្សានុសិស្សឆ្ពោះទៅកាន់ភាពជោគជ័យនៃការសិក្សារបស់ខ្លួនបាន ប៉ុន្តែនៅក្នុងអត្ថបទនេះយើងសុំលើកយកគន្លឹះ១០យ៉ាង ដែលជម្រុញឲ្យសិស្សានុសិស្យទទួលលទ្ឋផលល្អនៃការសិក្សារបស់ពួកគេ!
១. ចូលរៀនឲ្យបានទៀតទាត់ គឺរឿងដែលចាំបាច់បំផុត! វាមិនមានការណាមួយដែលអាចជំនួសឲ្យការសិក្សានៅក្នុងថ្នាក់ផ្ទាល់បាននោះឡើយ។
២. តែងតែរៀបចំខ្លួនឲ្យបានរួចរាល់ មុននឹងថ្នាក់សិក្សាចាប់ផ្ដើម ត្រូវធ្វើលំហាត់កិច្ចការផ្ទះឲ្យបានរួចរាល់ មុននឹងមកសាលា ព្រមទាំងនាំយកនូវសម្ភារះសំខាន់ៗសម្រាប់ការសិក្សាជាប់ខ្លួនជានិច្ច។
៣. កុំឲ្យមានភាពភ័យខ្លាចក្នុងការសាកសួរសំណួរ! ប្រសិនបើអ្នកមានចម្ងល់ ចូរសាកសួរមិត្តរួមថ្នាក់ឬលោកគ្រូ អ្នកគ្រូដែលបង្រៀនអ្នក។
៤. អនុវត្តន៍ការគ្រប់គ្រងពេលវេលា! សិស្សានុសិស្សមួយចំនួនសម្រេចចិត្តទិញសៀវភៅកត់ត្រារឿងសំខាន់ៗដែលត្រូវធ្វើ ដើម្បីរក្សាបាននូវការបញ្ចប់កិច្ចការដែលត្រូវធ្វើឲ្យបានទាន់ពេលវេលា។ អ្នកក៏អាចប្រើប្រាស់ប្រតិទិនដែលនៅលើទូរស័ព្ទដៃ ឬ ថេបឡែតក្នុងការកត់ត្រាកំណត់ហេតុទាំងនេះជំនួសបានផងដែរ។
៥. តែងតែរក្សាទុកពង្រៀងឯកសារ ឲ្យបានកាន់តែច្រើនកន្លែងកាន់តែល្អ វាគឺជាការល្អបំផុតក្នុងការរក្សាទុកកិច្ចការរបស់អ្នកនៅលើកុំព្រូទ័រ ឬនៅក្នុងអង្គផ្ទុកទិន្នន័យណាមួយ ប៉ុន្តែអ្នកក៏អាចផ្ញើរវាតាមរយះអុីម៉ែលមកខ្លួនរបស់អ្នក ឬរក្សាវានៅក្នុងកម្មវិធី Google Drive ក៏បាន។
៦. ត្រូវយល់ពីសារះសំខាន់នៅការសង្ខេបមេរៀន ដែលអ្នកបានសិក្សា ការសង្ខបមេរៀនគឺជាការចងភ្ជាប់ឯកសាររបស់អ្នកទៅនឹងគ្រូដែលបានបង្រៀនអ្នក។ អ្នកត្រូវឲ្យប្រាកដថា បានកត់ចំណាំទុករាល់នូវចំណុចសំខាន់ៗនៃមេរៀន ព្រមទាំងការរំពឹងទុកបន្ទាប់ពីរៀនមេរៀនទាំងនោះហើយ។
៧. កុំអនុញ្ញាតឲ្យភាពសប្បាយរីករាយក្នុងសង្គម មានអាទិភាពជាងការសិក្សា សកម្មភាពនៅក្នុងសង្គមមានសារសំខាន់ណាស់សម្រាប់ផ្ដល់បទពិសោធន៍ដល់ជីវិតនិស្សិតសាកលវិទ្យាល័យ។ ប៉ុន្តែទោះជាយ៉ាងណា ត្រូវចងចាំថាអ្នកមកទីនេះគឺដើម្បីសម្រេចយកសញ្ញាប័ត្រមួយដូច្នេះការខកខានចូលរួមពិធីជប់លៀង នឹងមិនទទួលផលពិបាកដូចគ្នាទៅនឹងការដែលមិនបានធ្វើកិច្ចការជូនគ្រូក្នុងថ្ងៃផុតកំណត់នោះឡើយ។
៨. ព្យាយាមស្គាល់លោកគ្រូ អ្នកគ្រូរបស់អ្នក ចូររក្សាទំនាក់ទំនងល្អជាមួយអ្នកបង្ហាត់បង្រៀនអ្នកឲ្យបានជិតដិត។ កុំមានអារម្មណ៍ភ័យខ្លាចឡើយ បន្ទាប់ពីថ្នាក់រៀនអ្នកអាចទៅសាកសួរផ្ទាល់រាល់ចម្ងល់ដែលអ្នកមានជាមួយនឹងពួកគាត់។
៩. ស្វែងរកធនធានសំខាន់ៗ នៅក្នុងបណ្ណាល័យ អ្នកអាចស្វែងរកសៀវភៅដែលអ្នកត្រូវការសម្រាប់ធ្វើការសិក្សាស្រាវជ្រាវបន្ថែម នៅក្នុងបណ្ណាល័យសៀវភៅតាមសាលានីមួយៗ។
១០. មិត្តជួយមិត្ត ការចូលរួមក្នុងក្រុមសិក្សាមិត្តបង្រៀនមិត្តមិនមានន័យថាអ្នកគឺជាសិស្សខ្សោយនោះទេ ប៉ុន្តែផ្ទុយទៅវិញវាបង្ហាញថាអ្នកមានការតាំងចិត្តខ្ពស់ក្នុងការសម្រេចភាពជោគជ័យនៃការសិក្សារបស់អ្នក ព្រមទាំងអាចចែករំលែកចំណេះដឹងរបស់អ្នកទៅកាន់អ្នកដែលត្រូវការវាបានថែមទៀតផង។
អត្ថបទដោយ៖ Larva SK

