កីឡាករ Mathys Tel ជាប្រធានក្រុមជម្រើសជាតិបារាំងអាយុក្រោម១៧ឆ្នាំ ដែលបាននាំក្រុមរបស់ខ្លួនឈ្នះពាន European Championship កាលពីខែមិថុនាកន្លងមក។ រូបគេក៏ជាកីឡាករទី៥ ដែលក្លឹប Bayern Munich នាំចូលក្រុមនារដូវដោះដូរកីឡាករនេះ។
កីឡាកររូបនេះក៏ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំងចំនួន ១០ដងកាលនាដូវកាលមុន។
នាយកដោះដូរកីឡាកររបស់ក្លឹប Bayern Munich គឺលោក Hasan Salihamidzic បានប្រាប់ទៅកាន់ Mathys Tel ថា ៉ អ្នកគឺជាកីឡាករដែលមានសមត្ថភាពខ្លាំងជាងគេនៅក្នុងទ្វីបអុឺរ៉ុបនេះ និងមានក្លឹបជាច្រើនចង់បានរូបគេទៅចូលរួមក្រុមផងដែរ ៉។
លោក Julian Nagelsmann ក៏បានបន្ថែមទៀតថា ៉ខ្ញុំមានមាននិមិត្តថាថ្ងៃណាមួយរូបគេនឹងអាចទាត់បញ្ចូលទី ៤០គ្រាប់ក្នុងមួយរដូវកាលជាមិនខាន ប៉ុន្តែរដូវកាលនេះប្រសិនបើរូបគេអាចទាត់បញ្ចូលទីបានត្រឹមតែ ១០គ្រាប់ ខ្ញុំសប្បាយចិត្តណាស់ទៅហើយ ៉។

