ក្រុម PSG ចាប់អារម្មណ៍លើខ្សែប្រយុទ្ឋសញ្ជាតិអង់គ្លេស Marcus Rashford ព្រមទាំងបានបើកការពិភាក្សាផ្ទាល់ជាមួយរូបគេផងដែរ។
(កីឡាករ Marcus Rashford)
ការរាយការណ៍នេះបានកើតឡើងបន្ទាប់ពីអ្នកចាត់ការក្រុម PSG លោក Christophe Galtier បានលើកឡើងពីការចង់បានខ្សែប្រយុទ្ឋមួយរូបទៀតនារដូវក្ដៅនេះ ដើម្បីជំនួសកីឡាករ Mauro Icardi និង Arnaud Kalimuendo អាចចាកចេញក្នុងពេលខាងមុខនេះ នៅក្នុងសន្និសិទកាសែតនាថ្ងៃព្រហស្បតិ៍កន្លងមក។
កីឡាករ Marcus Rashford នៅសល់កិច្ចសន្យារយះពេល១ឆ្នាំទៀតជាមួយក្រុមបិសាចក្រហម ដោយរូបគេមិនទាន់ព្រមព្រៀងក្នុងការបន្តកិច្ចសន្យាថ្មីជាមួយក្រុមនៅឡើយ។ នារដូវកាលមុនរូបគេរងរបួសធ្វើឲ្យទម្រង់នៃការលេងធ្លាក់ចុះយ៉ាងខ្លាំង ដោយអាចទាត់បញ្ចូលទី ៥គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៣២ដងប៉ុណ្ណោះ។

