រឿងនិទាន៖ សៀវភៅកំណត់ហេតុចំនួនពីរ

K
kheun

ក្នុងគ្រារំលឹកខួបអាពាហ៍ពិពាហ៍ ស្វាមីនិងភរិយាមួយគូរបានអង្គុយជាមួយគ្នាដើម្បីពិភាក្សាគ្នា។ ពួកគេទាំងពីរនាក់គឺជាគូរស្នេហ៍ដ៏ល្អមួយគូរកម្ររកបាននៅក្នុងពិភពលោកនេះណាស់។ក្នុងគ្រារំលឹកខួបអាពាហ៍ពិពាហ៍ ស្វាមីនិងភរិយាមួយគូរបានអង្គុយជាមួយគ្នាដើម្បីពិភាក្សាគ្នា។ ពួកគេទាំងពីរនាក់គឺជាគូរស្នេហ៍ដ៏ល្អមួយគូរកម្ររកបាននៅក្នុងពិភពលោកនេះណាស់។

ពួកគេទាំងពីរនាក់ស្រលាញ់គ្នាខ្លាំងណាស់ ប៉ុន្តែរហូតដល់ពេលមួយវាហាក់បីដូចជាការត្អូញត្អែកើតឡើងច្រើនចេញពីពួកគេទាំងពីរនាក់ខ្លាំងណាស់។ ក្នុងពេលដែលកំពុងនិយាយ នារីជាភរិយាបានលើកគំនិតមួយមកថា "អូនមានរឿងច្រើនណាស់ចង់និយាយជាមួយបង ប៉ុន្តែពួកយើងមិនមានពេលសម្រាប់គ្នានោះទេ ហេតុនេះហើយអូនបានទិញសៀវភៅកំណត់ហេតុចំនួនពីរមក។ យើងនឹងសរសេរនូវអ្វីដែលមាននៅក្នុងចិត្តដល់គ្នាទៅវិញទៅមករយះពេលពេញ១ឆ្នាំ។ ហើយនៅឆ្នាំក្រោយក្នុងថ្ងៃដដែលនេះ យើងនឹងអានសៀវភៅកំណត់ហេតុរបស់គ្នាទៅវិញទៅមក​ ដើម្បីឲ្យដឹងពីកង្វះខាតរបស់យើងហើយបង្ការវាមិនឲ្យកើតឡើងដដែលៗនោះឡើយ។"

ស្វាមីបានយល់ព្រមចំពោះគំនិតដ៏ល្អនេះ ហើយអ្នកទាំងពីរក៏ចាប់ផ្ដើមកត់ត្រាចូលក្នុងសៀវភៅកំណត់ហេតុរបស់ខ្លួន។ រយះពេលមួយឆ្នាំក៏បានកន្លងផុតទៅ ដូច្នេះដល់ពេលដែលពួកគេទាំងពីរប្រគល់នូវកំណត់ហេតុរៀងខ្លួនឲ្យទៅគ្នាក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍របស់ខ្លួន។

បុរសជាស្វាមីបានចាប់ផ្ដើមអានសៀវភៅកំណត់ហេតុរបស់ប្រពន្ធខ្លួន។

នៅទំព័រទី១...ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍របស់យើងទាំងពីរ ប៉ុន្តែបងមិនបានឲ្យអូននៅការដូស្រស់ស្អាតណាមួយឡើយ។

នៅទំព័រទី២...បងមិនបាននាំអូនទៅញុាំអាហារពេលល្ងាចនៅសណ្ធាគារឡើយ។

នៅទំព័រទី៣...នៅថ្ងៃនេះបងបានសន្យាថានឹងនាំអូនទៅមើលកុន ប៉ុន្តែពេលនេះមកដល់បងបដិសេធមិនទៅដោយសារតែបងហត់នឿយ។

នៅទំព័របន្ទាប់...សាច់ញាតិអូនមកលេង បងមិនបាននិយាយជាមួយពួកគេឲ្យបានសមរម្យសោះឡើយ។

នៅទំព័របន្ទាប់...នៅជាច្រើនថ្ងៃបន្ទាប់មក បងបានទិញរ៉ូបម៉ូឌជំនាន់ចាស់មកឲ្យអូន។

ដូច្នេះមានការត្អូញត្អែតូចៗជាច្រើនបានកត់ទៅក្នុងសៀវភៅកំណត់មួយនេះ នៅពេលនោះបុរសជាស្វាមីបានហូរទឹកភ្នែកបន្ទាប់ពីអានវាហើយ។

បុរសជាស្វាមីបាននិយាយថា "បងសំុទោសដែលបងមិនប្រយ័ត្នហើយបង្កើតកំហុសទាំងអស់នោះ បងនឹងព្យាយាមមិនឲ្យវាកើតឡើងម្ដងទៀតនោះឡើយ"។

ឥលូវនេះដល់វេនរបស់ភរិយាក្នុងការអានសៀវភៅកំណត់ហេតុរបស់ស្វាមីខ្លួនវិញហើយ។

នៅទំព័រទី១...(មិនមានសរសេរអ្វីសោះ)

នៅទំព័រទី២...(មិនមានសរសេរអ្វីសោះ)

នៅទំព័រទី៣...(មិនមានសរសេរអ្វីសោះ)

នៅទំព័របន្ទាប់...(មិនមានសរសេរអ្វីសោះ)

ភរិយាក៏បើករហូតដល់ទំព័រទី៥០-៦០ នៅតែមិនមានសរសេរអ្វីទៀត។​​

នារីជាភរិយាមានអារម្មណ៍សោកសៅជាខ្លាំងដោយនិយាយថា "អូនដឹងថាបងមិនអាចសូម្បីតែបំពេញអ្វីដែលអូនចង់បានដ៏តូចមួយនេះ។ អូនខំសរសេរនូវចំណុចខ្វះខាតរបស់បងក្នុងរយះពេល១ឆ្នាំពេញ ដើម្បីឲ្យបងដឹងនឹងកែតម្រូវវា ប៉ុន្តែបងមិនអាចសូម្បីតែធ្វើវា។

បុរសជាស្វាមីបានញញឹមហើយនិយាយថា "បងបានសរសេរអ្វីៗទាំងអស់នៅទំព័រចុងក្រោយ។" នារីជាភរិយាបានរហ័សទៅបើកមើលនៅទំព័រចុងក្រោយគេ។

វាបានសរសេរឡើងថា "ទោះបីបងត្អូញត្អែលើមុខមាត់របស់អូនយ៉ាងណាក៏ដោយ ប៉ុន្តែតាមរយះសេចក្ដីស្រលាញ់ដែលអូនបានផ្ដល់ឲ្យបងនឹងក្រុមគ្រួសាររយះពេលជាច្រើនឆ្នាំមកនេះ ព្រមទាំងសេចក្ដីស្រលាញ់របស់អូន បងមើលមិនឃើញថាអូននៅខ្វះខាតចំណុចណាមួយទៀតនោះឡើយ ដែលគួរសរសេរ។ នេះមិនមានន័យថាអូនមិនមានចំណុចខ្វះខាតឡើយ ប៉ុន្តែសេចក្ដីស្រលាញ់ ការប្ដេជ្ញា និងការលះបង់របស់អូនវាលើសពីចំណុចខ្វះខាតទាំងនោះច្រើនណាស់។  ជំនួសឲ្យកំហុសដែលរាប់មិនអស់ជាច្រើន អូនបានគាំទ្រដល់បងគ្រប់ដំណើរជីវិតដែលបងជួបប្រទះ តើបងអាចមើលឃើញកំហុសនៅក្នុងស្រមោលរបស់បងដោយរបៀបណា?

នារីជាប្រពន្ធក៏ចាប់ផ្ដើមយំ នាងបានយកសៀវភៅកំណត់ហេតុរបស់ខ្លួននិងរបស់ប្ដីទៅដុតក្នុងភ្លើងជាមួយនឹងសេចក្ដីសោកសៅ ពាក្យត្អូញត្អែ។ ដូច្នេះជីវិតពួកគេទាំងពីក៏ចាប់ផ្ដើមរីកស្រស់ស្រាយសារជាថ្មីម្ដងទៀត ដូចជាគូរស្រករដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មោងថ្មីអញ្ចឹង។

Comments