ក្រុម Chelsea ចាប់អារម្មណ៍លើខ្សែការពាររបស់ក្លឹប Brighton មួយរូប

K
kheun

ក្រុម Chelsea មានចំណាប់អារម្មណ៍លើខ្សែការពាររបស់ក្លឹប Brighton មួយរូបគឺកីឡាករ Marc Cucurella បន្ទាប់ពីឮដំណឹងថាក្លឹប Brighton បញ្ចប់ការពិភាក្សាជាមួយក្លឹប Manchester City ក្នុងការលក់ខ្សែការពាររូបនេះ។

(កីឡាករ Marc Cucurella)

កីឡាករជម្រើសជាតិអេស្ប៉ាញ វ័យ២៤ឆ្នាំរូបនេះ បានធ្វើការស្នើរសុំក្លឹបពីការផ្ទេររបស់ខ្លួននាសប្ដាហ៍មុន។

ក្លឹប Brighton បានបដិសេធសំណើររបស់ក្លឹប Manchester City ដោយទាមទារតម្លៃ៥០លានផោនប្រសិនបើចង់បានកីឡាកររូបនេះ។ ត្បិតក្លឹបមួយនេះចង់លក់ចេញកីឡាកររូបនេះក្នុងតម្លៃឲ្យដូចដែលខ្លួនបានលក់កីឡាករ Ben White​ ទៅកាន់ក្លឹប Arsenal នារដូវក្ដៅកន្លងមក។

បច្ចុប្បន្នក្រុមរបស់លោក Pep Guardiola កំពុងស្វែងរកមើលជម្រើសកីឡាករដទៃទៀត បន្ទាប់ពីក្លឹប Brighton ដាក់តម្លៃខ្លួនលើកីឡាកររូបនេះខ្ពស់ពេក។

កីឡាករ Marc Cucurella បានត្រូវរំពឹងថាអាចជំនួសកីឡាករ Oleksandr Zinchenko ដែលបានចាកចេញទៅចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal នាពេលថ្មីៗនេះ។

Comments