ក្លឹប Man City ត្រូវបានរាយការណ៍ថា បានផ្ដល់ជូនសំណើរកីឡាករ Bernardo Silva ទៅក្លឹប Barcelona ក្នុងតម្លៃ៦៧លានផោន ដើម្បីប្រមូលកញ្ចប់ថវិការដេញថ្លៃទិញខ្សែបម្រើ Lucas Paqueta ពីក្លឹប Lyon។
កីឡាករ Bernardo Silva បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោរនារដូវកាលមុន ប៉ុន្តែនៅតែមានការផ្សព្វផ្សាយទាក់ទងក្នុងការផ្ទេរចេញពីទឹកដី Etihad ទៅកាន់ក្លឹប Barcelona និង PSG ដែលបានសរសើរនិងចាប់អារម្មណ៍មកលើរូបគេ។
ការរាយការណ៍មួយបានបង្ហាញថា អ្នកចាត់ការក្រុម Man City លោក Pep Guardiola បានបង្ហាញពីការមិនពេញចិត្តក្នុងការលក់កីឡាកររូបនេះចេញនារដូវក្ដៅនេះ។ ពីព្រោះលោកបានអនុញ្ញាតឲ្យកីឡាករមួយចំនួនចាកចេញពីក្លឹបរួចហើយ ដូចជាកីឡាករ Raheem Sterling, Gabriel Jesus និង Oleksandr Zinchenko ជាដើម។
ប៉ុន្តែថ្មីៗនេះក្លឹបជើងឯក Premier League នេះបានបង្ហាញពីការចង់លក់ចេញកីឡាករសញ្ចាតិព័រទុយហ្គាល់រូបនេះ ក្នុងតម្លៃសមរម្យមួយ។

