ខ្សែបម្រើជម្រើសជាតិវែល្ស៍ Aaron Ramsey បានសម្រេចចូលរួមជាមួយក្រុមបារាំង Nice ដោយគ្មានតម្លៃខ្លួន។
(កីឡាករ Aaron Ramsey)
កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានក្លាយជាកីឡាករទំនេរមិនមានក្លឹបលេង បន្ទាប់ពីកិច្ចសន្យានៃឆ្នាំចុងក្រោយរបស់ខ្លួនជាមួយក្លឹប Juventus ត្រូវបានបញ្ចប់មុនពេលកំណត់ នាខែមិថុនាកន្លងមក។
ការផ្លាស់ទៅចូលរួមជាមួយក្លឹបបារាំងនេះ កើតឡើងមុនរូបគេទៅចូលរួមជាមួយក្រុមជម្រើសជាតិវែល្ស៍ក្នុងព្រឹត្តិការណ៍ World Cup ទៅទៀតឯណ្ណោះ។
រូបគេគឺជាកីឡាករសញ្ជាតិវែល្ស៍ទី ២ ហើយដែលបានចុះកិច្ចសន្យាលេងឲ្យក្លឹបបារាំងមួយនេះ ក្នុងនោះមានមិត្តរួមសញ្ជាតិរបស់់គេកីឡាករ Joe Rodon ដែលត្រូវបានដាក់ឲ្យខ្ចីជើងទៅក្លឹប Rennes ថ្មីៗនេះ។

