កីឡាករ Gabriel Jesus បានទាត់បញ្ចូលទី ៣ គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងពាន Emirates Cup

K
kheun

កីឡាករ Gabriel Jesus បានទាត់បញ្ចូលទី ៣ គ្រាប់ក្នុងការបង្ហាញខ្លួនដំបូងនៃក្នុងទឹកដីរបស់ខ្លួន ដោយបាននាំក្រុម Arsenal យកជ័យជំនះទៅលើក្រុម Sevilla លទ្ធផល ៦-០ ក្នុងពាន Emirates Cup។

(កីឡាករ Gabriel Jesus)

កីឡាករ Bukayo Saka បានទាត់បញ្ចូលទី ២ គ្រាប់ ដោយនាំឲ្យក្រុមកាំភ្លើងធំនាំមុខក្រុមអេស្ប៉ាញ ៤-០ នៅនាទី ១៩ ។ បន្ទាប់មកកីឡាករ Eddie Nketiah ក៏បានវាយបកត្រឡប់ទាត់បញ្ចូលទីគ្រាប់ចុងក្រោយនៃការប្រកួត។

ជ័យជំនះក្នុងការប្រកួតនេះ បានធ្វើឲ្យក្រុម Arsenal ទទួលជោគជ័យយ៉ាងខ្លាំងក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលនេះ ដោយកីឡាករសញ្ជាតិប្រេសុីល Gabriel Jesus បានទាត់បញ្ចូលទី ៧ គ្រាប់បន្ទាប់ពីចាកចេញពីក្រុម Manchester City ក្នុងតម្លៃ ៤៥ លានផោនកន្លងមក។

កីឡាករ Bukayo Saka បានទាត់គ្រាប់បញ្ចូលទីដំបូងដោយបាល់ពិន័យ ១១ មែត្រ បន្ទាប់ពីរូបគេត្រូវបានប៉ះទង្គិចឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ មុននឹងកីឡាករ Gabriel Jesus ទាត់បញ្ចូលគ្រាប់ទី ២ ក្នុងការនាំមុខ ពីការបញ្ជូនរបស់មិត្តរួមក្រុម Granit Xhaka ។

Comments