ក្រុម Leicester បានស្វែងរកជ័យជំនះដំបូងរបស់ខ្លួននារដូវកាលនេះបន្ទាប់ពីបំបាក់ក្រុម Nottingham ក្នុងលទ្ឋផល ៤-០ ក្នុងពានរង្វាន់ Premier League។
កីឡាករ James Maddison បានសម្រេចគ្រាប់បាល់ចំនួន ២ គ្រាប់ព្រមទាំងបង្កើតឪកាស១លើកសម្រាប់កីឡាករ Patson Daka ថែមទៀតផង។
សម្រាប់រាត្រីនេះគឺជារាត្រីដែលក្រុម Forest មិនអាចបំភ្លេចបានក្នុងការបរាជ័យទល់នឹងក្រុម Leicester យ៉ាងធ្ងន់ធ្ងរបែបនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការរងចាំអស់រយះពេល២៣ឆ្នាំក្នុងការវិលត្រឡប់មកកាន់លីគកំពូល Premier League វិញព្រមទាំងបាននាំយកកីឡាករចំណូលថ្មីចំនួន ២៣ រូបនេះបន្ថែមមិនទាន់មានភាពល្អប្រសើរនៅឡើយនោះទេ។

