កីឡាករ Harry Kane សម្រេចទី២គ្រាប់ក្នុងជ័យជំនះទៅលើក្រុម Rangers ក្នុងលទ្ឋផល ២-១ នៃការប្រកួតមិត្តភាពមុនបើករដូវកាលនេះ។
កីឡាករថ្មីដែលក្រុម Rangers ទើបតែទិញមកគឺកីឡាករ Antonio Colak បានទាត់បញ្ចូលទីគ្រាប់បាល់តំបូងក្នុងការប្រកួត។
ប៉ុន្តែកីឡាករ Harry Kane បានទាត់បញ្ចូលទីនៅកែងជ្រុងយ៉ាងល្អ ដែលជាគ្រាប់ស្មើនឹងគូរប្រកួត។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ក៏បន្ថែមមួយគ្រាប់ទៀតបន្ទាប់ការបញ្ជូនបាល់ឲ្យយ៉ាងស្អាតពីកីឡាករ Son Heung-min។
កីឡាករដែលក្លឹបទើបតែនាំមកចូលរួមក្រុម បានបង្ហាញខ្លួនទាំងអស់ក្នុងនោះមានដូចជាកីឡាករ Yves Bissouma, Richarlison, Ivan Perisic, Djed Spence, Clement Lenglet និង Fraser Forster។

