កីឡាករ Cesc Fabregas ទៅចូលរួមជាមួយក្លឹបមួយក្នុងប្រទេសអុីតាលី

K
kheun

កីឡាករវ័យ ៣៥ ​ឆ្នាំរូបនេះបានមកដល់ទឹកដីក្រុម Como ដែលកំពុងលេងក្នុងលីគ Serie B បន្ទាប់ពីមានការផ្ទេរដោយគ្មានតម្លៃតម្លៃខ្លួន ក្រោយពីរូបគេបានផុតកិច្ចសន្យាជាមួយនឹងក្លឹប Monaco នាខែមិថុនាកន្លងមក។

(កីឡាករ Cesc Fabregas)

កីឡាករ Cesc Fabregas បានទៅចូលរួមជាមួយក្រុម Monaco បន្ទាប់ពីចាកចេញពីក្លឹប Chelsea កាលពីខែមករា ២០១៩ អំឡុងពេលដែលអតីតមិត្តរួមក្រុមរបស់ខ្លួនគឺ Thierry Henry កំពុងដឹកនាំក្រុមនោះ។

កីឡាកររូបនេះបានលើកឡើងថា  ៉ខ្ញុំពិតជាសំណាងណាស់ ដែលខ្ញុំអាចបន្ដអាជីពរបស់ខ្ញុំនៅក្នុងក្រុមដ៏អស្ចារ្យមួយនេះ  ៉។

​ ៉ខ្ញុំមិនអាចរងចាំការបង្ហាញខ្លួន ក្នុងការប្រកួតនៅមុខអ្នកគាំទ្រក្នុងបរិយាកាសដ៏អស្ចារ្យនេះបាននោះទេ  ៉។

កីឡាករ Cesc Fabregas បានបង្ហាញខ្លួនចំនួន ៦៨ ដងសម្រាប់ក្រុម Monaco ក្នុងរយះពេល ៣ ឆ្នាំកន្លះមកនេះ ប៉ុន្តែពេលវេលាលេងរបស់គេហាក់បីមានកំណត់ដោយសារតែរូបគេបានរងរបួសនារដូវកាលមុន។

Comments