ក្លឹប Tottenham នាំយកអតីតខ្សែការពាររបស់ក្លឹប Man Utd មកចូលរួមក្រុម

K
kheun

(កីឡាការនី Amy Turner)

ក្លឹប Tottenham បានសម្រេចនាំយកអតីតកីឡាការនីរប​ស់ក្លឹប Manchester United គឺកីឡាការនី Amy Turner នឹងផ្ដល់កិច្ចសន្យារយះពេល២ឆ្នាំ។

កីឡាករវ័យ៣១ឆ្នាំរូបនេះ​ បានចុះកិច្ចសន្យាជាមួយនឹងក្លឹប Spurs រហូតដល់ឆ្នាំ២០២៤ ព្រមទាំងមានជម្រើសក្នុងការបន្តកិច្ចសន្យាតទៅទៀតបាន។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហម Man Utd ចំនួន៦៧ប្រកួតក្នុងឆ្នាំ ២០១៨ និង ២០២១ មុននឹងចាកចេញទៅលេងនៅក្នុងប្រទេសអាមេរិកចំនួន១រដូវកាល។

អ្នកចាត់ក្រុមបាល់ទាត់នារីរបស់ក្លឹប Spurs គឺលោក Rehanne Skinner បាននិយាយថា  ៉Amy គឺជាអ្នកដឹកនាំទាំងក្នុងនិងក្រៅទីលានប្រកួត រូបគេនឹងក្លាយជាទ្រព្យរបស់យើង  ៉។

កីឡាការនី Amy Turner បានបង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសចំនួន៤ដង ព្រមទាំងបានជួយឲ្យក្លឹបបិសាចក្រហម Manchester United ឡើងមកលេងក្នុងពានរង្វាន់ Women's Super League ផងដែរ។

កីឡាការនីរូបនេះនឹងអាចបង្ហាញខ្លួនទល់នឹងក្រុមចាស់ ក្នុងការប្រកួតដំបូងនៃការចាប់ផ្ដើមរដូវកាលដោយក្រុម Tottenham ត្រូវប៉ះជាមួយក្រុម United នាថ្ងៃទី១១ ខែកញ្ញា ក្នុងពានរង្វាន់ Women's Super League។

Comments