(កីឡាករ Anthony Gordon)
តាមការរាយការណ៍របស់ The Mirror បានផ្សព្វផ្សាយថាក្រុមតោខៀវ Chelsea បានដាក់សំណើរ ៤៥លានផោនសម្រាប់កីឡាករសញ្ជាតិអង់គ្លេស Anthony Gordon មកកាន់ក្លឹប Everton។
ប៉ុន្តែក្រុម Everton មិនចង់លក់កីឡាកររូបនេះក្នុងតម្លៃប៉ុណ្នឹងទេ ពីព្រោះពួកគេខិតខំបណ្ដុះបណ្ដាលកីឡាកររូបនេះតាំងពីថ្នាលយុវជនរបស់ខ្លួនមកម្លេះ ទោះជាយ៉ាងណាកីឡាករ Anthony Gordon មានបំណងក្នុងការផ្លាស់ទៅចូលរួមជាមួយទ្រនំថ្មីជានិច្ច។
កីឡាករជម្រើសជាតិអង់គ្លេសវ័យក្រោម ២១ឆ្នាំរូបនេះបានប្រាប់ទៅអ្នកចាត់ការក្រុម Frank Lampard ថាខ្លួនចង់ផ្លាស់ទៅចូលរួមជាមួយក្រុមមួយក្នុងទីក្រុងឡុងដ៍ ដើម្បីឲ្យអ្នកចាត់ការរូបនេះពិចារណាលើសំណើររបស់ក្រុមទាំងនោះ។

