« ការសិក្សាពេញមួយជីវិតគឺជារបៀបនៃការអប់រំក្នុងសតវត្សទី២១ »
១- ព្រោះពិភពលោកប្រែប្រួលជានិច្ច មានតែការសិក្សាប៉ុណ្ណោះទើបអាចដើរទាន់ពិភពលោកបាន ។
២- សតវត្សទី២១ជាយុគសម័យបច្ចេកវិទ្យា ពិភពលោកដើរទៅមុខគ្រប់ផ្នែក ទាំងវេជ្ជសាស្ត្រ សេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្មវាយនភ័ណ្ឌផ្សេងៗ ដែលគេត្រូវការ ការសិក្សាពេញមួយជីវិតមិនចេះចប់ ។
៣- ពិភពលោកពិតជាត្រូវការ ការថែរក្សាការពារឲ្យបានម៉ត់ចត់ ពុំនោះទេផលវិបាកនៃវិទ្យាសាស្ត្រនឹងនាំមកនូវភាពធ្ងន់ធ្ងរចំពោះការរស់នៅជាមិនខាន គេត្រូវតែសិក្សាពីផលវិបាកផ្សេងៗ ដើម្បីការពារបរិដ្ឋានផែនដីផងដែរ ។
៤- ការរីកចំរើនតែសំភារៈ ប៉ុន្តែគុណធម៌មិនមានការរីកចំរើន គឺជាការជំរុញឲ្យយុវជនជួបភាពឯកោ ជួបការអស់សង្ឃឹម ព្រោះតែអតិផរណាការងារមានកំរិតខ្ពស់ ទីបំផុតយុវវ័យសម័យសតវត្សទី២១ ដាច់ខាតត្រូវមានចំណេះដឹងផ្នែកគុណធម៌ ការអត់ធន់ ការតស៊ូព្យាយាម ការលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីតបគុណដូនតារបស់ខ្លួន ។ សីល សមាធិ បញ្ញា ត្រូវតែរីកចំរើនមហិមាក្នុងស្រទាប់យុវវ័យ ដើម្បីជួយសង្គ្រោះខ្លួនឯងផង នឹងជួយសង្គ្រោះពិភពលោកផង ! ។ ការស្វែងរកភាពអស្ចារ្យនៅក្នុងលោក !
ភាពអស្ចារ្យនៅក្នុងលោកគឺជាចំណងចងចិត្តរបស់អ្នកឲ្យជាប់នៅក្នុងទុក្ខ ពេលខ្លះត្រូវវិនាសខ្លួនទៅទៀត ព្រោះតែការស្វែងរកមិនសមហេតុផល។ភាពអស្ចារ្យទាំងនោះវាគ្រាន់តែជាគ្រូសម្រាប់អ្នកទេ ហើយវាក៏ជាគុណភាពសម្រាប់វាស់ស្ទង់នូវទង្វើរបស់អ្នកផងដែរ អ្នកមិនគួរផ្សងព្រេងធ្វើតាមវាឡើយ បើអ្នកយល់ហេតុផលមិនបានច្បាស់លាស់ទេនោះ ឬបើវានាំឲ្យមានការឈឺចាប់ខ្លាំងពេកដោយសារភាពមិនស្មោះត្រង់នឹងគុណធម៌។តាមពិតភាពអស្ចារ្យនៅក្នុងលោកវាគឺជារបស់ដែលទទេស្អាតតែប៉ុណ្ណោះ ! ។

