ដើម្បីការពារមនុស្សដែលខ្លួនស្រឡាញ់ នឹងដើម្បីការពារខ្លួនឯងផង គេចាំបាច់ត្រូវតែធ្វើរឿងដែលត្រឹមត្រូវ មិនអាចធ្វើខុសបានទេ ។ ថ្វីត្បិតតែផលកម្មមើលទៅដូចមិនស្របគ្នា « មនុស្សកាន់តែធ្វើអាក្រក់ប៉ុណ្ណា គេកាន់តែរីកចម្រើនប៉ុណ្ណឹង » មនុស្សខ្លះរកសុីលើការជឿជាក់របស់មនុស្ស សំណាងគេក៏កាន់តែខ្ពស់ ប៉ុន្តែត្រូវចាំឲ្យច្បាស់ថាៈ អ្វីក៏ដោយ ឲ្យតែមានការចាប់ផ្តើម វាសុទ្ធតែមានទីបញ្ចប់ទាំងអស់ រូបធាតុក្នុងលោក សុទ្ធតែមានចំណុចកក ចំណុចរលាយរបស់វាជានិច្ច ។

