ចូរសម្តែងពីអ្វីដែលខ្លួនមានចុះ !

K

ចូរសម្តែងពីអ្វីដែលខ្លួនមានចុះ !
១- ភាពរហ័សរហួននិងភាពឈ្លាសវៃ ចិត្តមុះមុតក្លាហានក្នុងការដោះស្រាយបញ្ហា ។
២- មានអាធ្យាស្រ័យល្អ ចេះស្រឡាញ់ចេះលើកលែងទោសមនុស្សដែលធ្លាប់ធ្វើឲ្យខ្លួនឈឺចាប់ នេះជាអំណោយតែមួយគត់ដែលគេអាចធ្វើបាន ។
៣- គិតឲ្យដល់ទីជំរៅនៃបញ្ហាជីវិត ព្រោះវាជាអំណាចនាំឲ្យមានការផ្លាស់ប្តូរ ។ មើលឃើញវត្ថុជុំវិញខ្លួនសុទ្ធតែផ្តល់អារម្មណ៍ប្រកបដោយឋាមពល បើអ្នកនៅតែរំជួលចិត្តនឹងនៅតែមានការឈឺចាប់ មានន័យថាអ្នកនៅជាមនុស្សទន់ខ្សោយនៅឡើយទេ ត្រូវខំហ្វឹកហាត់ចិត្តបន្តទៀត។
៤- បើអ្នកនៅកើតទុក្ខព្រោះតែការគិត អ្នកនៅមិនទាន់ក្លាយខ្លួនជាមនុស្សល្អពិតប្រាកដនៅឡើយទេ ។ អ្នកមិនមែនជាមនុស្សកំសត់ អភ័ព្វឯកោ ជាមនុស្សបែកបាក់ ឬ បាក់មែកបាក់ធាងអ្វីនោះទេ វាគ្រាន់តែជារឿងដែលជីវិតត្រូវឆ្លងកាត់តែប៉ុណ្ណោះ ។
៥- សំណាងល្អឬអាក្រក់វាជាផលកម្មឬជាអំណោយរបស់ជីវិត តែត្រូវចេះការពារខ្លួនឲ្យឋិតនៅក្នុងភាពខ្លាំងជានិច្ច ។

Comments