នាទីវិទ្យាសាស្ត្រ៖ តើបុរសនិងស្ត្រីខុសគ្នាដូចម្តេច ?

K

នាទីវិទ្យាសាស្ត្រ៖ តើបុរសនិងស្ត្រីខុសគ្នាដូចម្តេច ?
១- កត្តាហ្សែន(Genetic factor)
២- កត្តាជីវសាស្ត្រ(Biological factor)។
ហ្សែនកំណត់ក្រូម៉ូសូមX ឲ្យមានភេទស្រី និង ក្រូម៉ូសូមYឲ្យមានភេទប្រុស តែគេមិនដឹងថា ហេតុអីក៏ក្រូម៉ូសូមX វែងខ្លាំងជាងក្រូម៉ូសូមYនោះទេ អ្នកវិទ្យាសាស្ត្រខ្លះយល់ថា Y គឺជាបំណែកនៃX ព្រោះសត្វបង្កកំណើតដោយស៌ុតខ្លះ មិនចាំបាច់បង្កកំណើតជាមួយសត្វឈ្មោលនោះទេ ដោយក្រូម៉ូសូមវាបានបំលែងដោយខ្លួនវាផ្ទាល់(ក្នុងបិដកខ្មែរមានកត់ត្រាថា សត្វកុកនិងសត្វខ្លះទៀត ពងនៅពេលមានផ្គរលាន់ នេះសបញ្ជាក់ថា សព្វញ្ញុត្តញាណគឺជាញាណដឹងសព្វអត់ចន្លោះពីជិវិតសត្វលោកនិងជីវរសគ្រប់ប្រភេទ)។គេបានរកឃើញដែរថា ក្រូម៉ូសូម Yត្បិតតែខ្លីហើយតូច តែវាក៏អាចបំលែងឲ្យបានជាក្រូម៉ូសូមX ក្នុងពេលសមស្របណាមួយដែរ ត្រីប្រភេទខ្លះជាត្រីឈ្មោល អាចប្តូូរភេទទៅជាសត្វញីបាន នៅសុខៗក៏ផើមពង ! ក្នុងគម្ពីរពុទ្ធសាសនាខ្មែរ មានកត់ត្រាថា មានបុរសម្នាក់ឃើញព្រះកច្ចាយនត្ថេរមានរូបស្អាត ក៏កើតចិត្តប្រតិព័ទ្ធ អំពើបាបតាមផ្លូវចិត្តទៅលើព្រះអរហន្ត កម្មនោះបានធ្វើឲ្យរូបកាយគេក្លាយទៅជាស្រី រហូតមានកូនបានទៀតផង។នៅក្នុងលក្ខ័ណ្ឌអនុគ្រោះខ្លះ ដូចជាត្រូវរន្ទះបាញ់តែមិនស្លាប់ ដួលបោកក្បាល មានដុះដុំសាច់ក្នុងខួរក្បាល មនុស្សក៏អាចប្រែភេទបានដែរ នេះទេតើ អនិច្ចំ ! ប្រែថាអ្វីៗមិនទៀងទាត់នោះ ! ។ ទៅថ្ងៃមុខវិទ្យាសាស្ត្រអាចបង្កាត់ហ្សែន(Clone gene )គេនឹងច្នៃបង្កើតមនុស្ស ឲ្យប្រែប្រួលចរិតច្របូកច្របល់អស់ក៏ថាបាន ។
ហេតុអី្វក៏បច្ចុប្បន្ននេះ ចំណងអាពាហ៍ពិពាហ៍ត្រូវបែកបាក់ច្រើនម៉្លេះ ?
កាលពីជំនាន់ដើម អាពាហ៍ពិពាហ៍គឺជាតំណាងឲ្យជោគជ័យផ្នែកមនោសញ្ចេតនា ការស្រឡាញ់ស្មោះស្ម័គ្រនឹងគ្នា បើទោះជាមិនដែលស្គាល់គ្នាហើយត្រូវម្តាយទុកឪពុកដាក់ ចាស់ៗរៀបចំអោយ ក៏មនោសញ្ចេតនាស្នេហាអាចបណ្តុះបណ្តាលបាន តាមរយះការគោរពប្រពៃណីសីលធម៌និងការចេះគោរពកោតក្រែង មានមេត្តាការអាណិតអាសូរគ្នា មានភក្តីភាព ការស្រឡាញ់ស្មោះស្ម័គ្រមិនទាមទារការគ្រប់គ្រងគ្នា។តែឥឡូវអាពាហ៍ពិពាហ៍គឺតំណាងឲ្យសេដ្ឋកិច្ចពាណិជ្ជកម្ម រួចហើយវាបានក្លាយទៅជាការតាមស៊ើបអង្កេតដើម្បីទាមទារចាប់ជំរឹតគ្នា នឹងការដណ្តើមសិទ្ធិគ្រប់គ្រងគ្នាទាំងផ្នែកហិរញ្ញវត្ថុនិងនយោបាយ សីលធម៌ប្រពៃណីសាសនា ដើម្បីបំពេញទឹកចិត្តរៀងៗខ្លួន តែប៉ុណ្ណោះ ។តាមពិតអាពាហ៍ពិពាហ៍គឺជាតំណាងឲ្យការទាមទារពីគ្នា ទាំងប្រុសទាំងស្រីទេ វាមិនមែនជាការដាក់ចិត្តកសាងគ្រួសារនោះឡើយ ! រៀបការថាឲ្យវាបានក្តីសុខ បើការហើយមិនបានសុខដដែល មិនដឹងជាខំការធ្វើអី ? ? ? ! ឆ្ងល់ដែរ ។

Comments