ពាក្យថាឋាមពលចិត្ត សក្តានុពល កម្លាំងជំរុញចិត្ត កម្លាំងតស៌ូព្យាយាម គឺមានន័យប្រហាក់ប្រហែលគ្នា ។ វិធីស្រូបយកឋាមពលពីខាងក្រៅខ្លួន គឺឋាមពលបរិសុទ្ធនៃចក្រវាឡ( Cosmic energy)ជាឋាមពលផ្កាយព្រះច័ន្ទ ឋាមពលរុក្ខជាតិព្រៃភ្នំគ្រីស្តាល់(ថ្មភ្លឺឬត្បូង)ឋាមពលសមុទ្ទៈ វិធីហ្វឹកហាត់គឺឈរជើងឲ្យស៊ុបទៅនឹងដី ឬអង្គុយពែនភ្នែន មុខបែរឆ្ពោះទៅពន្លឺព្រាងៗនៃអារុណរះ(ជាឥរិយាបថ ព្រះត្រាស់ដឹង)រួចហើយសាងរូបភាពក្នុងចិត្តឲ្យមានបាច់ពន្លឺរស្មីជាច្រើនកំពុងតែស្រូបចូលរូបកាយយើងឬនិយាយក្នុងចិត្តថា ឋាមពលទាំងឡាយចូរស្រូបចូលរូបកាយអាត្មាអញ ចូរកំចាត់ជំងឺដំកាត់ដែលមានក្នុងខ្លួន អាត្មាអញនៅតែរឹងមាំនៅតែមានការចងចាំខ្លាំងក្លាដូចដើម និងល្អប្រសើរឡើងរាល់ថ្ងៃ ឋាមពលចិត្តអាត្មាអញកំពុងចម្រើនឡើងហើយ !។នេះជាការបញ្ជាចិត្តឬអធិដ្ឋានចិត្ត ដើម្បីអភិវឌ្ឍសុខភាពនិងការចងចាំឲ្យមានភាពល្អប្រសើរឡើង។សង្ខារធម៌ឬHomeostasis(ចលនការសម្របសម្រួលឲ្យជីវិតប្រព្រឹត្តិទៅឬSubconscious)គឺអាស្រ័យលើការគិតរបស់យើងនេះឯង បើយើងគិតរឿងអន់ៗនោះខួរក្បាលយើងនឹងផលិតរូបធាតុគីមីអន់ៗឲ្យយើង នាំឲ្យពាក្យសំដីកាយវិការដែលបញ្ចេញមកក្រៅក៏អន់ៗតាមតែការគិតរបស់យើងនេះឯង ។
១- បើបានជាធ្វើអ្វីខុសកន្លងមក សុំទោសវាហើយបំភ្លេចវាចោលទៅ ! ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គ្មានអ្នកណាម្នាក់ដែលស្លាប់ដោយបានលេបកិត្តិយសទៅជាមួយនោះទេ ! ។ មិនដឹងជាត្រូវកើតទុក្ខអីច្រើនពេកទេ ឬ មួយការដេកអោបទុក្ខវាបានក្លាយទៅជាទំលាប់របស់អ្នកអស់បាត់ទៅហើយ ? ។
២- បើអ្នកចង់ចូលមកក្នុងជីវិតខ្ញុំសូមចូលមកចុះ បើអ្នកចង់ចេញពីជីវិតខ្ញុំក៏សូមចេញទៅចុះ !
ទ្វារគឺចំហរទេ តែសូមកុំនៅឈរពាំងមាត់ផ្លូវ វានាំឲ្យស្ទះចរាចរទេ ! ។
៣- ចិត្តជាទីស្រឡាញ់ ! សូមឈប់គិតច្រើនទៅណា យើងហត់ហើយ !

