ទុក្ខកើតឡើងគឺអាស្រ័យនៅត្រង់ថា

K

ទុក្ខកើតឡើងគឺអាស្រ័យនៅត្រង់ថា តើយើងត្រូវជាប់ប្រកាន់ឬត្រូវលះបង់ ឬ ព្រលែងចោល ? ព្រោះសុខតិចឬច្រើនគឺអាស្រ័យលើការលះបង់នេះឯង ។ ម្នាក់ៗសុទ្ធតែយល់យ៉ាងច្បាស់ថា មកទទេរ ទៅវិញក៏ទទេរ តែហេតុអីក៏ត្រូវនាំគ្នាខំគរពូនច្រើនជាងការលះបង់ ? ថាលះបង់របស់ខាងក្រៅចុះវាជាការលំបាក តែការលះបង់ក្នុងចិត្តសោះ លះបង់កំហឹងក្រោធ លះបង់ការគុំគួនសងសឹកគ្នា លះបង់ការច្រណែន លះបង់ការគិតខុស ក៏នៅតែលះបង់មិនបាន ! រហូតដល់ធ្វើឲ្យជីវិតលិចចុះដោយសារតែភាពទទេរទាំងនេះទៅវិញ ! ។ សេចក្តីស្លាប់ជួយដាស់តឿនយើងឲ្យប្រញាប់ធ្វើអំពើល្អជាមួយមនុស្សដែលយើងស្រឡាញ់ នឹងប្រើប្រាស់ជីវិតឲ្យមានតម្លៃ គឺរស់នៅមិនប្រមាទ ។ សេចក្តីស្លាប់ជួយដាស់តឿនយើងឲ្យប្រញាប់សិក្សាពីសច្ចៈធម៌ ដើម្បីកុំឲ្យលោកនេះបោកប្រាស់យើងបាន ដែលធ្វើឲ្យយើងខកចិត្តតែរហូត ម្តងថាមានប្តីប្រពន្ធ មានកូនមានចៅ មានទ្រព្យសម្បត្តិមាសប្រាក់ មានកិត្តិយសនិងអំណាច ក៏ប្រែជាគ្មាន ម្តងថាគ្មានប្តីប្រពន្ធ គ្មានកូនក៏ប្រែជាមាន រស់នៅចាញ់បោកតែក្តីសង្ឃឹមព្រោះតែមិនបានដឹងការពិត ។

Comments