ការជឿជាក់លើសមត្ថភាពខ្លួនឯង

K

មានការប៉ងប្រាថ្នារួចហើយ មានការជឿជាក់លើសមត្ថភាពខ្លួនឯង រួចហើយព្យាយាមធ្វើយ៉ាងម៉ត់ចត់មិនយូរទេអ្នកនឹងបានទទួល បើយកមិនបានវាគ្រាន់តែជាការសាកល្បងយកបទពិសោធ រួចហើយផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីធ្វើសារជាថ្មី នេះគឺជារូបមន្តទូទៅដើម្បីទៅដល់គោលដៅដែលខ្លួនចង់បាន ។ ផ្លាស់ប្តូរគំនិតពីខ្ញុំអស់សង្ឃឹម ខ្ញុំបរាជ័យហើយ ខ្ញុំអភ័ព្វណាស់ ទៅជាខ្ញុំកំពុងតែអភិវឌ្ឍទៅរកភាពល្អប្រសើរ ខ្ញុំកំពុងតែព្យាយាមកែប្រែផ្លាស់ប្តូរ ខ្ញុំមិនបោះបង់ ខ្ញុំមិនចុះចាញ់ នោះមិនយូរទេអ្នកនឹងបានទទួលភាពល្អប្រសើរក្នុងការរស់នៅជាមិនខាន ! ។

Comments