ត្រូវចេះតាមដានការបញ្ចេញចោល ទាំងមូត្រនិងលាមកៈ បើទឹកនោមប្រែពណ៌ ឬ មានពពុះខ្លាំង មានរំអិលសំបោរ មានខ្ទុះ មានឈាម នោមក្រហាយខ្លាំង ឈឺក្រោមផ្ចិត ចុកចង្កេះខ្លាំង ។ល។ អ្នកប្រហែលជាមាន បាត់បង់ជាតិទឹក មានការបង្ករោគក្នុងផ្លូវទឹកនោម ពិសេសកាមរោគ រលាកប្រូស្តាត រលាកបង្ហួរនោម រលាកទ្វារមាស គ្រួសតំរងនោម ទឹកនោមប្រៃ បណ្តាលមកពីអាហារ ឬជាតិពណ៌ថ្នាំឬពណ៌អាហារ ដែលមានតែពេទ្យទេអាចជួយអ្នកបាន ។

