កំសាន្តជាមួយពិភពលោកៈ សង្ខេបព្រឹត្តិការណ៍ជីវិតមហាបុរសរបស់ផែនដី«អាញស្តាញ»នាសតវត្សទី២១ៈ
១- ចំណង់ចំណូលចិត្តពិតប្រាកដគឺតន្ត្រី(កូដវីយ៉ូឡុង) កាសែតបានសរសេរថាគាត់ធ្លាប់ប្រឡងធ្លាក់គណិតវិទ្យាតែគាត់បដិសេធថាគ្មានទេ ធ្លាប់ត្រូវគេបដិសេធការងារមិនឲ្យចូលបង្រៀននៅសកលវិទ្យាល័យ។
២- កូនស្រីទីមួយរបស់ប្រពន្ធដើមមានបញ្ហាខួរក្បាលពីកំណើត ក្រោយពីលែងលះជាមួយប្រពន្ធដើមគាត់រៀបការជាមួយប្អូនជីដូនមួយឈ្មោះ Elsa ។ ធ្លាប់បដិសេធមិនព្រមធ្វើរដ្ឋមន្ត្រីអុីស្រាអែល។
៣- គាត់ស្លាប់ព្រោះតែមិនព្រមឲ្យពេទ្យវះកាត់ ។ ខួរក្បាលត្រូវគេវះយកទៅលាក់ទុកដោយខុសច្បាប់ក្រោយពីទទួលមរណៈភាព៧ម៉ោង ដោយដុកទ័រ Thomas Stolz Harvey ដែលវះថាធ្វើកោសល្យវិច័យ តែលួចយកទៅបាត់ បណ្តាំមុនមរណៈភាពគាត់ឲ្យគេដុតសាកសពគាត់តែសូមឲ្យរក្សាខួរក្បាលទុក ប៉ុន្តែត្រូវគេលួចយកទៅបាត់ទៅវិញ។ អនុស្សាវរីយ៍ជាមួយប្រពន្ធដើមទទួលបានកូនប្រុស១ ស្រី១ ការបែកគ្នាព្រោះតែប្រពន្ធត្រូវការ ការថ្នាក់ថ្នមពីស្វាមីនាងនិយាយថា ក្នុងផ្ទះអាញស្តាញមើលមិនឃើញអ្វីក្រៅពីការងាររបស់គាត់នោះទេ ! ពេលទទួលបានរង្វាន់ណូបែល គាត់ផ្ញើប្រាក់ឲ្យប្រពន្ធភ្ជាប់ដោយសំបុត្រសរសេរថា បងស្រឡាញ់អូនណាស់ គ្រាន់តែការស្រឡាញ់របស់ពួកយើងមិនដូចគ្នាតែប៉ុណ្ណោះ ! ។ ចំណែកភរិយាទីពីរដែលអាញស្តាញពេញចិត្តជាទីបំផុតនោះនាងបាននិយាយថា នាងស្គាល់ច្បាស់ណាស់ពីម៉ាកកាហ្វេដែលអាញស្តាញចូលចិត្ត ហើយបំរុងទុកមិនដែលឲ្យខ្វះម្តងណាឡើយ នាងតែងតែរៀបចំអាហារដាក់លើតុសម្រាប់ស្វាមីរាល់ថ្ងៃមិនដែលខានទោះបីគាត់ពិសាឬមិនពិសាក៏ដោយ ដោយមិនខ្វល់ទៅរំខានកិច្ចការរបស់ប្តីម្តងណាឡើយ ។ ថ្ងៃមួយអ្នកកាសែតបានមកសំភាស ប្រពន្ធទាមទារឲ្យគាត់ពាក់អាវធំឲ្យសមរម្យ តែគាត់បដិសេធហើយនិយាយថា តើគេចង់មកជួបអាវធំឬចង់មកជួបបង ? បើចង់មកជួបអាវធំ អូនរៀបអាវធំទទួលគេចុះ ! ។ ទាំងនេះគឺជាបទពិសោធក្នុងគ្រួសាររបស់មហាបុរស ដែលអ្នកគួរតែដឹង !

