យើងអាចលង់ស្នេហ៍ជាមួយមនុស្សដ៏ស្រស់ស្អាតម្នាក់ តែត្រូវចាំថា នៅចុងបញ្ចប់ទៅ យើងត្រូវរស់នៅជាមួយនឹង " អាកប្បកិរិយា " របស់មនុស្សម្នាក់នោះ មិនមែនរស់នៅជាមួយនឹង " រូបល្អ " របស់អ្នកដែលយើង " លង់ស្នេហ៍ " នោះឡើយ។
១- ភ្នែកជាអ្នកស្រឡាញ់ បេះដូងជាអ្នកសង្កេត ខួរក្បាលជាអ្នកសម្របសម្រួល អាកប្បកិរិយានិងទម្លាប់គឺជាអ្នកកំណត់ពេលវេលារស់នៅជាមួយគ្នា ។
២- ការបានកំណើតជាមនុស្សជាការក្រ កុំរវល់តែត្រេកត្រអាលជាមួយកាមក្នុងកំណើតនោះរហូតភ្លេចខ្លួនឲ្យកាមអូសកទៅអបាយភូមិឲ្យសោះ ! ។
៣- ស្នេហាព្រះមិនបានហាមទេ ប៉ុន្តែរសជាតិប្រៃផ្អែមល្វីងជូរចត់យ៉ាងណានោះខ្លួនឯងគឺជាអ្នកភ្លក់ ។

