លោកនេះ មិនមានអ្វីសំខាន់ជាងការយល់ចិត្តថ្លើមមនុស្សដែលកំពុងឈឺចាប់នោះទេ ! ពិតជាមិនមានទេ ។ មិនមែនអាជីព មិនមែនទ្រព្យធន មិនមែនបញ្ញា
ហើយប្រាកដណាស់ថា មិនមែនជាថាន: ។ មនុស្សទាំងឡាយគួរៈ
.មានចិត្តមេត្តា គឺ
ការស្រឡាញ់រាប់អាន ចំពោះមនុស្សផងគ្នា ក្នុងនាមជាអ្នករួមកើត រួមចាស់ រួមស្លាប់ មេត្តាដែលមានសេចក្តីសុខរបស់សត្វជាអារម្មណ៍...។
.ចិត្តករុណា គឺការអាណិតអាសូរ ដែលមានទុក្ខរបស់សត្វជាអារម្មណ៍ ។
.ចិត្តមុទិតា គឺការត្រេកអរតាម ត្រេកអរចំពោះភាពសម្បូររុងរឿងរបស់មនុស្សផងគ្នា មិនច្រណែនពេលឃើញគេបានសេចក្តីសុខ សេចក្តីចំរើន...មុទិតាមានទ្រព្យសម្បត្តិ យសសក្ដិរបស់អ្នកដទៃជាអារម្មណ៍ ។
.ឧបេក្ខា ការតាំងចិត្តស្មើ ចិត្តជាកណ្តាល នៅពេលយើងលែងមានសមត្ថភាពជួយគេបាន(បើនៅជួយបានត្រូវជួយ បើជួយមិនបានចាំរក្សាចិត្តជាឧបេក្ខា)...ឧបេក្ខាមានកម្មរបស់សត្វជាអារម្មណ៍...។
មិនមែនគ្រាន់តែលើកកូនដៃមួយហើយអាចជួយបានសោះ តែបែរជាមិនជួយដោយ "ដោះខ្លួន" ថាសត្វទាំងឡាយមានកម្មជារបស់ខ្លួននោះឡើយ ហើយរកលេសពន្យល់ខ្លួនឯងថា ខ្លួនចេះប្រើចិត្តឧបេក្ខាបានត្រឹមត្រូវទៀត ! ...
ប្រសិនបើយើងអាចមានព្រហ្មវិហារធម៌ទាំង ៤ នេះ ព្រមទាំងចេះប្រើត្រឹមត្រូវតាមកាល:ទេស: មិនបន្លំចិត្តខ្លួនឯងនោះ លោកនេះរឹងរឹតតែគួរឲ្យចង់រស់នៅជាទីបំផុតហើយ...។ ត្រូវចាំថា មានតែមនុស្សដែលមិនសប្បាយរីករាយចិត្តជាមួយ
ជិវិតផ្ទាល់ខ្លួនប៉ុណ្ណោះ ដែលចង់ធ្វើអាក្រក់ដាក់អ្នកដទៃ...។

