ការប្រាថ្នារបស់អ្វីមួយ បើខុសបំណងក៏កើតទុក្ខ

K

ការប្រាថ្នារបស់អ្វីមួយ បើខុសបំណងក៏កើតទុក្ខ បើបានមកហើយក៏កើតទុក្ខ ព្រោះត្រូវខ្វល់ខ្វាយថែទាំផង ត្រូវទាស់ចិត្តផង ! ចូរធ្វើអំពើល្អជានិច្ច បើបានសម្រេចក៏ល្អ បើខុសបំណងក៏កុំកើតទុក្ខ ព្រោះយើងមិនបានប្រាថ្នាវាទុកជាមុនមកនោះទេ តែមានរបស់ខ្លះយើងមិនបានប្រាថ្នាទុកទេ តែវាបានកើតឡើងចំពោះយើង ! នេះហើយហៅថាដំណើរជីវិតនិងផលកម្ម ! ។ មិនចង់ជួបបែរជាជួប មិនចង់ទៅបែរជាទៅ ចង់ឲ្យទៅបែរជានៅ ... បើមានចិត្តក្រោធ ចិត្តអាល័យបានកើតឡើងដោយអត្តនោម័ត នៅពេលមានសតិដឹងទាន់ត្រូវព្យាយាមរំងាប់វាចេញ ដោយគិតថា អ្វីៗបានកើតឡើងចំពោះយើង សុទ្ធតែមានហេតុផល ហើយត្រូវព្យាយាមដកនូវអត្តានុទិដ្ឋិ(សេចក្តីប្រកាន់ថាតួខ្លួន)ចេញ ជីវិតទាំងអស់សុទ្ធតែប្រព្រឹត្តិទៅតាមហេតុបច្ច័យរៀងៗខ្លួន ដូចជាទឹកទន្លេដែលកំពុងតែហូរបំពេញកិច្ចការរបស់ខ្លួន ឥតខ្វល់នឹងការយល់ឃើញរបស់ជនដទៃឡើយ ។

Comments