ស្វែងរកការពិតនៅក្នុងខ្លួន

K

 មានតែបញ្ញាបរិសុទ្ធិតែប៉ុណ្ណោះទើបអាចស្វែងរកការពិតនៅក្នុងខ្លួនឃើញ ។
១- ត្រូវដឹងពីអំពើរបស់ខ្លួនឯងៈរាល់អំពើដែលយើងបានធ្វើត្រូវមានប្រយោជន៍ចំពោះខ្លួនឯងនិងអ្នកដទៃ ឋាមពលនេះសំខាន់ខ្លាំងណាស់ ហេតុនេះត្រូវដឹងថាតើអំពើរបស់យើងអ្នកដទៃគេទទួលយកបានដែរឬទេ?ចូរមើលប្រតិកម្មតបរបស់គេ។
២- ត្រូវធ្វើខ្លួនជាមនុស្សដែលអាចផ្លាស់ប្តូរសំរបសំរួលបានយ៉ាងងាយ មិនមានះប្រកាន់ ដឹងខុសត្រូវចេះកែប្រែ កែប្រែទំលាប់អាក្រក់ ឬ ទំលាប់ផ្ទាល់ខ្លួនដើម្បីសម្របជាមួយអ្នកដទៃងាយស្រួលក្នុងទំនាក់ទំនងនិងងាយស្រួលយកគំរូតាមគេផង។
៣- ត្រូវស្មោះត្រង់ជាមួយខ្លួនឯងៈ អ្វីដែលគិតថាត្រូវផ្លាស់ប្តូរគឺត្រូវធ្វើឲ្យបានកុំកុហកខ្លួនឯង ។
កុំខ្មាស់អៀនកុំលាក់លៀមជាមួយអ្នកដទៃ មិនចាំបាច់ត្រូវព្រួយពីអ្វីដែលគេបានគិតពីយើងឡើយ។កិច្ចការទាំងនេះ ភាគច្រើនគឺត្រូវធ្វើតាមរយះសមាធិ នៅពេលដែលគេត្រូវការរំពឹងគិតកាន់តែជ្រៅ ការបានឡើងថ្នាក់ជាអរិយបុគ្គលក្នុងពុទ្ធសាសនា គឺសុទ្ធតែបានឆ្លងកាត់បទពិសោធទាំងនេះឯង ! ។

Comments