ការកើតជំងឺរលាកអញ្ចាញធ្មេញនិងវិធីព្យាបាល

K

មូលហេតុបណ្ដាលឱ្យមានជំងឺរលាកអញ្ចាញធ្មេញមានដូចជា
-ការមិនដុះសម្អាតធ្មេញឱ្យបានស្អាត  និងត្រឹមត្រូវ
-ជំងឺទឹកនោមផ្អែមជាកត្តាដែលធ្វើឱ្យមានជំងឺរលាកអញ្ចាញធ្មេញ ព្រោះជំងឺទឹកនោមផ្អែមធ្វើឱ្យមានការចេញឈាមតាមអញ្ចាញធ្មេញផងដែរ
-កត្តាដែលអ្នកជំងឺមិនទទួលការព្យាបាលរាល់ពេលមានជំងឺធ្មេញ ដោយគិតថាគ្រាន់តែជាការឈឺធ្មេញធម្មតានិងកត្តាផ្សេងៗទៀត ដូចជា ការជក់បារី 
ជាដើម។
វិធីព្យាបាល
-អ្នកត្រូវសម្អាតជាតិកំបោរ  និងបាក់តេរីនៅនឹងធ្មេញហើយប្រើទឹកខ្ពុរមាត់ក្រោយពេលដុសធ្មេញ
-អ្នកជំងឺត្រូវជួបជាមួយវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ខាងមាត់ធ្មេញ ហើយករណីនេះគ្រូពេទ្យអាចទាមទារ ការសម្អាតធ្មេញ
របស់អ្នកនិងបកអញ្ចាញញែកធ្មេញដោយធ្វើការវះកាត់ហើយគ្រូពេទ្យនឹងដកធ្មេញនោះចេញ ព្រោះមិនអាចធ្វើការព្យាបាលបាន។

Comments