លក្ខណៈរបស់មនុស្សរឹងមាំ
គេអាចមើលងាយយើងបានគ្រប់គ្នា តែយើងមិនអាចមើលងាយខ្លួនឯងបានឡើយ
កាន់តែទទួលការប្រមាថគឺកាន់តែតស៌ូព្យាយាម ដើម្បីផ្លាស់ប្តូរទីតាំងជីវិតឲ្យបានកាន់តែប្រសើរឡើង។គ្មានការឈឺចាប់ណាមួយដែលអាចធ្វើឲ្យគេស្តីបន្ទោសខ្លួនឯងបានឡើយ គេមានស្មារតីលួងលោមលើកទឹកចិត្តខ្លួនឯងឲ្យតស៌ូព្យាយាមជានិច្ច។ឲ្យតែនៅមានថ្ងៃស្អែក គឺនៅតែមានថ្ងៃផ្លាស់ប្តូរសំរាប់រូបគេជានិច្ច ។
លក្ខណៈរបស់មនុស្សទន់ខ្សោយ
ឲ្យតែបានជួបការលំបាក គឺដឹងតែពីត្អូញត្អែរទាមទារជំនួយនិងការគេចវេស ឲ្យតែបានជួបការមើលងាយ គឺដឹងតែពីមើលងាយខ្លួនឯងកាន់តែខ្លាំងឡើង។ដេកឈឺចាប់តូចចិត្ត ជេរប្រមាថខ្លួនឯង ដេកស្តាយក្រោយ ដេកអស់សង្ឃឹម ព្រមទទួលការប្រមាថពីអ្នកដទៃគ្រប់យ៉ាងដោយងាយ។កាន់តែទទួលការប្រមាថគឺកាន់តែបាក់ទឹកចិត្ត ឬចងគំនុំ មិនព្រមប្រឹងប្រែងតស៌ូព្យាយាមផ្លាស់ប្តូរវាសនារបស់ខ្លួនឯងឡើយ។មនុស្សទន់ខ្សោយជាមនុស្សងាយឈឺចាប់ ងាយចងគំនុំ ឬមិនចេះឈឺក្បាលទៅនឹងរឿងអ្វីទាំងអស់ គ្មានស្មារតីដាស់តឿនខ្លួនឯង ដើម្បីក្រោកឈរឲ្យបានរឹងមាំនោះទេ។ថ្ងៃស្អែកគឺជាថ្ងៃរង់ចាំភ័ព្វព្រេងវាសនា ឬជាថ្ងៃអព្វមង្គលរបស់គេជានិច្ច !សូមស្គាល់ខ្លួនឯងឲ្យបានច្បាស់ហើយកែប្រែ ទើបបានដល់កំពូលនៃជោគជ័យ ! Le secret du succes c ést le perceverance ( អាថ៌កំបាំងនៃជោគជ័យគឺឋិតនៅលើការស្គាល់ខ្លួនឯង ) ។ សូមជូនពរដល់កុលបុត្រខ្មែរ ឲ្យបានជួបតែពុទ្ធពរ៤ប្រការ
១ អាយុ សូមឲ្យមានអាយុវែង ដើម្បីបានបំពេញសេចក្តីល្អជូនជាតិមាតុភូមិ បើវែងធ្វើតែអាក្រក់ សូមទេវតាជួយកែប្រែផ្លូវចិត្តគេឲ្យចេះគិតរឿងល្អមកវិញ។
២វណ្ណៈ សូមឲ្យមានពណ៌សំបុរកាយល្អ កុំបីមានរោគ ។
៣សុខៈ សូមឲ្យមានក្តីសុខច្រើន សុខដោយការចេះអត់អោនដល់គ្នានិងគ្នា សុខតាមផ្លូវកាយផ្លូវចិត្ត សុខដោយការបានរកឃើញក្តីស្ងប់ក្នុងខ្លួន។
៤ ពលៈ សូមឲ្យមានកម្លាំងច្រើន ក្នុងការបំពេញការងារល្អប្រពៃជូនក្រុមគ្រួសារ ក្រុមញាតិនិងជាតិឲ្យបានខ្លាំងក្លា។
និងពរមួយទៀតដែលមានក្នុងវចនានុក្រមសម្តេចសង្ឃរាជជួនណាតគឺ បដិភាណៈគឺបញ្ញាបែកធ្លាយក្នុងការដោះស្រាយបញ្ហាជីវិតមិនទើសទាក់។
សូមបានប្រកបដោយក្តីសុខគ្រប់ប្រការ ! ឲ្យតែទំលាក់ទិដ្ឋិ មានះ ប្រកាន់បាន បើទោះជានៅទីណាក៏មានក្តីសុខដែរ ! ។

