ការជឿជាក់លើសមត្ថភាពខ្លួនឯង

K

ប៉ាស្កាល់យល់ស្របគំនិតព្រះពុទ្ធ
ព្រះពុទ្ធត្រាស់ថា មនុស្សរឹងមាំព្រោះតែជំនឿ ការជឿជាក់លើសមត្ថភាពខ្លួនឯង ការជឿតាមការប្រៀនប្រដៅត្រឹមត្រូវនាំឲ្យមនុស្សចេះធ្វើអំពើល្អ។ការជឿថាការបូជា១០យ៉ាងមានផល ដូចជាជឿថា ឪពុកម្តាយមានគុណ ការបូជាធំតូចមានផល ទេវតាពលីមានផល(គោរពដាក់តង្វាយទេវតា) កម្មមានផល។ល។ការជឿថាកម្មល្អហុចផលល្អ កម្មអាក្រក់ហុចផលអាក្រក់ នាំឲ្យមនុស្សចេះធ្វើល្អ ខ្លាចរអាអំពើអាក្រក់ អ្នកមិនជឿផលកម្មរមែងហ៌ានសាងបាបនាំលោកឲ្យច្របូកច្របល់។
ប៉ាស្កាល់និយាយថា បើអ្នកមិនជឿលើព្រះអាទិទេព បើអ្នកស្លាប់ទៅ អាទិទេពមានមែននោះអ្នកនឹងធ្លាក់នរក តែបើអាទិទេពមិនមាននោះអ្នកបានត្រឹមម៉ារួចខ្លួន។បានសេចក្តីថាការមិនជឿអាទិទេពរបស់អ្នក គឺបានត្រឹមរួចខ្លួននិងធ្លាក់នរក។ផ្ទុយទៅវិញ បើអ្នកជឿលើអាទិទេព ពេលស្លាប់ទៅបើអាទិទេពមានមែននោះអ្នកនឹងបានឡើងឋានសួគ៌ តែបើអាទិទេពអត់មាននោះអ្នកបានរួចខ្លួន បានសេចក្តីថាការជឿអាទិទេពរបស់អ្នកគឺបានឡើងឋានសួគ៌និងបានរួចខ្លួន។ការវិភាគដ៏Logic នេះបានបំភ្លឺទៅលើសេចក្តីជំនឿ កម្លាំងកម្មឲ្យផលក្នុងពាហិរៈសាសនា(សាសនាក្រៅពីពុទ្ធសាសនា)បានចាត់ថាគឺជាអាទិទេព ហេតុនេះការជឿថាកម្មមានផលរបស់កម្មគឺចំណេញជាងការមិនជឿ៕

Comments