លោកតា ចៅពិបាកចិត្តដល់ហេីយ ចៅនឹងគ្រួសារលូវមានបញ្ហាឈ្លោះគ្នារហូត ប្តីចៅគាត់ខឹងចៅរឿងរក្សាសីលផង រឿងឧស្សាហ៌ទៅវត្តបុណ្យទានផង។ ពេលចៅឧស្សាហ៌មកភ្នំពេញ ធ្វេីការរកលុយ ដេីម្បីទុកធ្វេីបុណ្យ ព្រោះគាត់មិនសូវមិនចង់អោយចៅធ្វេីបុណ្យអីច្រេីនពេកទេ គាត់តែងគិតថាអំពេីល្អនៅក្នុងចិត្ត ទោះខំធ្វេីបុណ្យយ៉ាងណាបេីចិត្តមិនល្អក៏គ្មានន័យ។ គាត់គិតមិនខុសទេលោកតា តែចៅគិតថា ចេះតែសន្សំទៅ អានេះតិច អានោះតិច បេីអោយតាមចិត្តមួយនាទីប្តូររហូត ម្តងល្អម្តងអាក្រក់។ ដល់ចៅឧស្សាហ៌ឡេីងចុះចឹង ក៏មានអ្នកនៅជិតៗផ្ទះចៅនោះ គេឃេីញប្តីចៅ គេថាអាណិតនឹងស្រលាញ់ប្តីចៅ ហេីយគេក៏រកគ្រូចាមធ្វេីស្នេហ៌។ ដល់លូវចៅនឹងគាត់ម្ងៃៗឈ្លោះតែគ្នា ចៅនិយាយមិនបាន ពេលឃេីញចៅស្តាប់ធម៌គាត់ខឹង ដល់ពេលចៅសមាធិក៏ខឹង ចៅទៅធ្វេីបុណ្យក៏ខឹង។ យូរៗចៅលែងសូវហ៊ានធ្វេីនៅមុខគាត់ហេីយ កុំអោយគាត់ខឹង ចៅបានតែលួចស្តាប់ នឹងលួចធ្វេីសមាធិម្តងៗពេលគាត់មានភ្ញៀវមក គាត់ជាប់កំដរភ្ញៀវ ចៅចេះតែឆ្លៀតធ្វេីទៅលោកតា។ កាលពីមុនការ គាត់អត់បែបនេះទេ បេីដឹងបែបនេះ ចៅមិនការទៅ។ សំខាន់លូវគេធ្វេីស្នេហ៌ដាក់គាត់ គាត់ចេះតែខឹងចៅ ចៅនិយាយអីក៏មិនបាន សួរនាំតិចតួចតាំងឈ្លោះគ្នាហេីយ ហេីយគាត់បន្ទោសតែចៅ។ ដល់ចឹងពេកទៅ ចៅដូចហត់ដល់ហេីយលោកតា ចៅប្រាប់ម្តាយចៅថា ចៅចង់រត់ចោលហេីយ ចៅហត់ណាស់ ម្តាយចៅថាខ្មាសគេកូនកុំធ្វេីចឹងអី។ តែចៅចេះតែគិតថា ព្រោះតែខ្លាចខ្មាស់គេ ហេីយតាមគាត់ចោល ទាន សីល សមាធិ ពិតជារឿងមិនគួរសោះ ជីវិតមួយនេះផុយណាស់ បេីចៅមុនព្យាយាមសន្សំពីលូវទេ ចៅខ្លាចគ្មានឱកាសទៀត។ ប្តីចៅគាត់ជាមនុស្សល្អ មានទឹកចិត្ត តែមានៈ នឹងខឹងច្រេីន ដូចតែចៅដែរ
គ្រាន់ចៅបានរៀនធម៌ នឹងសមាធិ អាចកាត់បន្ថយបានច្រេីន ចៅតែងស្រមៃថា ចៅរក្សាសីលបែបនេះ នៅជាមួយគ្នារាល់ថ្ងៃ ថ្ងែណាមួយគាត់អាចទម្លាប់បានដូចចៅ យូរៗអាចរក្សាសីលបាន ព្រោះពីមុនគាត់ចូលចិត្តស្ទូចត្រី តែលូវគាត់លែងស្ទូចនឹងសម្លាប់សត្វរស់បានតាមចៅមួយហេីយ។ គ្រាន់បច្ចុប្បន្ន ចៅឃេីញគាត់មានស្រី នឹងពូកែចាប់កំហុសចៅ ចៅនិយាយអីលែងស្តាប់ នឹងឈ្លោះគ្នារាល់ថ្ងៃបែបនេះ ចៅហត់ចិត្តណាស់លោកតា
។ ចៅធុញនឹងជីវិតបែបនេះណាស់ ។ ថ្ងៃមុនចៅពិបាកចិត្តពេកមិនដឹងទៅណា ចៅរកទៅកន្លែងលោកយាយឌីលះអ្វីៗមួយរយៈ អង្គុយសមាធិ។ តែគិតចុះគិតឡេីង បេីចៅរត់ទៅ នាំតែគាត់បានលេស មកវិញមានបញ្ហាលេីសដេីម អញ្ចឹងមានតែទ្រាំតទៅទៀតបែបនេះ ។
បាទចៅ ត្រូវចេះសម្របសម្រួលដើម្បីសេចក្តីសុខក្នុងគ្រូសារណាចៅ ចុះមកសីល៥ឲ្យល្អវិញមកហើយតាមមើលចិត្តឲ្យជាប់ សមាធិបើមានពេលចាំធ្វើ បុណ្យទាន កុំធ្វើនៅមុខគាត់ទៅណាចៅ ហើយផ្សាយមេត្តារាល់ថ្ងៃទៅ។
ចៅមុននឹងឈ្លោះគ្នាទៀត ចៅប្រាប់គាត់ចែកផ្លូវហេីយលោកតា![]()
។
ពុទ្ធោ ចៅ ! ឆាប់សម្រួលវិញទៅបានទេចៅ ? ។ បានលោកតា តែចិត្តចៅចង់នៅម្នាក់ឯងច្រេីនជាង បេីលូវជួបគ្នា គាត់ក៏មិនសូវសប្បាយចិត្តនឹងចៅ ចៅក៏ដូចគ្នា អញ្ចឹងមានតែបែកគ្នាមួយរយៈទៅលោកតា ។ សាធុៗ ចឹងក៏ចឹងចុះ តែកុំចោលយូរពេកចៅ ខ្លែងតែដាច់ខ្សែហើយ ពិបាករកយកមកវិញណាស់ចៅ ។

