ជ្ឈានមិនមានដល់អ្នកដែលគ្មានបញ្ញា បញ្ញានឹងមិនមានដល់អ្នកគ្មានជ្ឈាន ជ្ឈាននិងបញ្ញាមានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថាតាំងនៅជិតព្រះនិព្វាន ។ បញ្ញាពិចារណាឃើញការកើតឡើងនិងការរលត់ទៅនៃនាមរូបទៅតាមដំណើរធម្មជាតិ មិននៅក្រោមអំណាចបង្គាប់បញ្ជាមិនបាន រមែងធ្វើឲ្យចិត្តស្ងប់រំងាប់ ជាអ្នកឃើញច្បាស់នូវធម៌ដោយប្រពៃជាអមតៈធម៌របស់បណ្ឌិតទាំងឡាយ ។

