ថ្នាំ Eli Lilly ប្រសិនបើត្រូវបានអនុម័តសម្រាប់ការសម្រកទម្ងន់អាចក្លាយជាថ្នាំដែលលក់ដាច់បំផុតគ្រប់ពេល ប៉ុន្តែក្តីបារម្ភកំពុងកើនឡើងអំពីថាតើអ្នកណានឹងអាចទិញវាបាន ? ឬតាមមធ្យោបាយណា ? ។
អ្នកជំនាញមានទំនុកចិត្តថាថ្នាំដែលមានឈ្មោះហៅថា tirzepatide នឹងត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ(FDA) និងក្លាយជាឱសថពេញនិយមនៅឆ្នាំថ្មីនេះ ។ ប្រសិនបើអាច វានឹងចូលរួមជាមួយថ្នាំដែលពេញនិយមពីរផ្សេងទៀត - តែមានតម្លៃថ្លៃ - ថ្មីៗនេះគេបានអនុម័តថ្នាំសម្រកទម្ងន់នៅលើទីផ្សារគឺ Wegovy និង Saxenda ទាំងពីក្រុមហ៊ុនផលិតថ្នាំ Novo Nordisk តែម្តង ។ កុំឆ្ងាញ់គ្រប់មុខ កុំទុកថាអាហារគ្មានផលវិបាកឲ្យសោះ ! ប្រយ័ត្នហុីងស្ពើមទៅ ។

