ភ្លើងផ្សែងទុក្ខ !
អារម្មណ៍ដែលជាទីប្រាថ្នា តែងនាំទៅកាន់ការប្រកាន់មាំ (ឧបាទាន) អារម្មណ៍មិនជាទីប្រាថ្នាតែងនាំទៅកាន់ការទាស់ចិត្ត (ទោមនស្ស) អារម្មណ៍ទាំងពីរនេះគឺជាគំនរភ្លើងដ៏ធំ ដែលដុតរោលពិភពលោកទាំងមូល ! ។ អវិជ្ជាបូករួមជាមួយអារម្មណ៍ទាំងពីរនេះ បង្កើតចេញជាផ្កាភ្លើងទុក្ខសោកពាសពេញសកលលោក ! ទស្សនៈវិស័យរបស់ជីវិត បើមិនត្រូវផ្លាស់ប្តូរទេ បើមិនពេញចិត្តក្នុងការគ្រប់គ្រងជីវិតតាមផ្លូវធម៌ទេ ផ្នែកខាងក្រោយនៃជីវិតនឹងត្រូវបំផ្លិចបំផ្លាញចោលទាំងស្រុង ! ។ ក្នុងប្រវត្តិសាស្ត្រពិភពលោក គេរកមិនឃើញការកត់ត្រាបញ្ជាក់ថា សង្គ្រាមលោកត្រូវបានបញ្ចប់ដោយការប្រើអាវុធ គេរកឃើញថាវាត្រូវបានបញ្ចប់ក្រោយពីមនុស្សនាំគ្នាបង្ហោះគោមសន្តិភាពតែប៉ុណ្ណោះ ! ។

