សួនគំនិត
១- កុំចេះតែគិតពីអ្វីដែលអស្ចារ្យ ត្រូវគិតពីគុណវិបត្តិវាខ្លះផង ! ។
២- ជីវិតដែលអស្ចារ្យគឺជាជីវិតដែលចិត្តត្រូវបានចិញ្ចឹមដោយអារម្មណ៍ល្អពីខាងក្នុង មិនមែនមើលឃើញអ្វីដែលល្អនៅខាងក្រៅនោះទេ ។
៣- វិញ្ញាណដែលមានពិសោធ គឺឋិតនៅក្នុងខ្លួនមនុស្សដែលចេះធ្វើអំពើល្អ បើគេកាន់តែមានទុក្ខ នោះចិត្តគេកាន់តែមានជំរៅ មេត្តាកាន់តែខ្លាំង ប្រកាន់ខឹងកាន់តែតិច ។
៤- ចិត្តស្ងប់មិនមែនទទេរទេ គឺវាពោរពេញទៅដោយចម្លើយ បើអ្នកចង់ដឹងការពិតចូរធ្វើខ្លួនជាមនុស្សស្មោះត្រង់ទៅ ។
៥- អាយុ២០ឆ្នាំខ្វល់ពីអ្នកដទៃគិតពីខ្លួនឯង អាយុ៤០ឆ្នាំលែងគិតទៀតហើយ ដល់អាយុ៦០ឆ្នាំចង់ឲ្យតែគេគិតពីខ្លួនឯងមុនគេ នេះឯងអារម្មណ៍ប្រែប្រួលរបស់មនុស្ស ! ។
=> ផ្តោតលើការបំផុសគំនិតប្រសើរជាងផ្តោតលើមនុស្សដែលស្អប់អ្នក !។

