សុខក្តី ទុក្ខក្តី

K

ធម៌ទាំងឡាយមានចិត្តជាធំ សុខក្តី ទុក្ខក្តីមកពីចិត្ត ធ្វេីបានសម្រេច មិនបានសម្រេចក៏មកពីចិត្ត ទេីបព្រះពុទ្ធត្រាស់បង្រៀនតែពីការអប់រំចិត្ត ការគ្រប់គ្រងនិងការប្រើចិត្តឲ្យកើតជាប្រយោជន៍ ។ បណ្ឌិតដែលមានការអប់រំចិត្ត តែងធ្វេីចិត្តដែលញាប់ញ័រឃ្លេងឃ្លោង រក្សាបានដោយក្រ ហាមឃាត់បានដោយលំបាក អោយជាចិត្តត្រង់ត្រឹមត្រូវនឹងពោរពេញដោយឋាមពល ដូចជាខ្មាន់ធ្នូពត់ព្រួញឲ្យត្រង់បានដូច្នោះដែរ ។

Comments