នៅពេល​ដែល​អ្នក​ដទៃ​ធ្វើ​ឱ្យ​អ្នកឈឺចាប់

K

នៅពេល​ដែល​អ្នក​ដទៃ​ធ្វើ​ឱ្យ​អ្នកឈឺចាប់ គឺ​មក​ពី​គាត់​កំពុងតែរង​ទុក្ខ​យ៉ាង​ខ្លាំងនៅ​ក្នុង​ខ្លួន​គាត់ណាស់ទៅហើយ ហើយ​ការ​រង​ទុក្ខ​របស់​គាត់​បាន​ហៀរ​ទៅ​លើអ្នក បើគេនិយាយឲ្យអ្នកឈឺចាប់ អ្នកក៏ព្រមឈឺចាប់តាមគេ មានន័យថា គេគឺជាម្ចាស់ជីវិតរបស់អ្នក អ្នកមិនមែនជាម្ចាស់លើជីវិតខ្លួនឯងទេ សេចក្តីសុខរបស់អ្នកគឺផ្ញើនៅនឹងគេ គេឲ្យសុខក៏សុខ គេឲ្យទុក្ខក៏ទុក្ខ តើអ្នកនឹងបង្កើតពិភពលោកនេះដើម្បីជីវិតរបស់អ្នកបែបណាទៅ ប្រសិនបើអ្នករស់នៅគេចពីការពិតបែបនេះនោះ ? ។ រៀនពិចារណាឲ្យយល់ពីព្រះពុទ្ធដីកា អ្នកនឹងក្លាយទៅជាម្ចាស់ជីវិតខ្លួនឯងយ៉ាងពិតប្រាកដ ! 

Comments