ជីវិតត្រូវចេះកំសាន្តក្នុងទុក្ខលំបាក មនុស្សឆ្លាតយ៉ាងណាបើមិនចេះរក្សាជីវិតទេរស់មិនបានយូរឡើយ ! លោកនេះដោយសារមនុស្សគ្មានជំនឿសាសនាត្រឹមត្រូវមានចំនួនច្រើន ទើបធ្វើឲ្យផែនដីរញ៉េរញ៉ៃពិបាករស់នៅ មនុស្សអត់បានការចេះប្រើតែសម្តីឲ្យច្របូកច្របល់ ។ ទីបំផុតនាំគ្នាស្លាប់លើសមរភូមិប្រសើរជាងការរស់នៅដោយការចែករំលែក ម្នាក់ៗព្យាយាមយកឈ្នះគ្នាដោយខ្វះសីលធម៌ ចិញ្ចឹមចិត្តចងគំនុំចងពៀរវេរាគ្មានទីបញ្ចប់ ឋិតក្នុងសភាពបែបនេះ អ្វីដែលអ្នកចង់បានតែមិនបាន វាគឺជាភ័ព្វសំណាងមួយផងក៏មាន ! ។

