ចិត្តនិងចេតសិក

K

ចិត្តនិងចេតសិកគឺដូចជាកាហ្វេទឹកដោះគោលាយរួចដែលមិនអាចបំបែកចេញពីគ្នាបាន ទីនាំឲ្យកើតចិត្តគំនិតគឺនៅបញ្ចទ្វារ១ និង ហទយវត្ថុ១(បើបេះដូងលែងដើរក៏គ្មានអ្វីអាចគិតបានដែរ) ។ ចិត្តដួងនិមួយៗសុទ្ធតែកើតរួមជាមួយចេតសិកទាំងអស់(សោមនស្សវេទនា ទោមនស្សវេទនា ឧបេក្ខាវេទនា ....) តើចិត្តមួយណាជារបស់យើង ? ពេលឃើញរូបចិត្តមួយកើតផ្សេង ពេលឮសម្លេងចិត្តមួយកើតផ្សេង ពេលខឹង ពេលស្អប់ ពេលមេត្តា ពេលខ្មាសអៀន ពេលភ័យខ្លាច ពេលច្រណែន .... ចិត្តកើតផ្សេងៗគ្នាមិនឈប់ទៅតាមហេតុបច្ច័យរបស់វា កើតហើយតាំងនៅ រួចក៏រលត់ទៅ មិននៅក្រោមអំណាចបង្គាប់បញ្ជាមិនបាន ឯណាទៅយើង ? ឯណាទៅអញខុសអញត្រូវ អញគ្រាន់បើប្រសើរលើសគេ អញកំសត់ អញកម្មក្រាស់ ? គឺចិត្តគិតជាមួយឧបាទានការប្រកាន់ជាប់ ចិត្តជាអ្នកគិតទេ ! រួចហើយចាប់ប្រកាន់ថាជារបស់ខ្លួន កុំចាញ់បោកគំនិតឲ្យសោះ ។ អ្វីៗជាអនត្តា ដែលត្រូវពង្រឹងសតិដឹងហើយតាមឲ្យទាន់គំនិត តាមមើលចិត្តចេតសិកដែលត្រឹមតែកើតរលត់មិនមែនជាយើង មិនមែនសត្វ មិនមែនបុគ្គល មិនមែនតួខ្លួន « ត្រឹមតែគំនិត » ។

Comments